adverise with khmeread A982ad77 4e0a 48b8 b73e 63ad3be7f79a

លួច​ពី​ឆ្នាំ​២០១៥ ចាប់ខ្លួន​នៅ​១០១៦​ខាន​ចូលឆ្នាំ​ខ្មែរ​

   តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​នៅ​ថ្ងៃទី១២ ខែមេសា​ ឆ្នាំ​២០១៦ ម៉ោង​១០​យប់​នៅ​ចំណុចនៅ​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​តាម​ដីកា​តុលាការ​ពីបទ​លួច​កាលពី​ឆ្នាំ​២០១៥​។​

   ប៉ូលិស​បាន​ឲ្យ​ដឹងថា ប៉ូលិស​ស្រុក​ត្រាំកក់ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ឃុំ​សំរោង​​ បាន​​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ ​ប៉ាន់ ភន​ ភេទ​ប្រុស​អាយុ​២៨ឆ្នាំ​ នៅ​ភូមិ​នៀល ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ តាម​ដីកាចាប់ខ្លួន​លេខ​២៤៧៩​ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​​ ឡុ​ញ ច័ន្ទ​ចេតនា​។​

    ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួ​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តតាកែវ​ចាត់ការ​បន្ត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់