កូរ៉េខាងជើងប្រកាសដកខ្លួនចេញពីកីឡាអូឡាំពិកក្រុងតូក្យូ

ប្រទេសកូរ៉េខាងជើងនិយាយនៅលើគេហទំព័ររដ្ឋាភិបាលរបស់ខ្លួនថា ខ្លួននឹងមិនបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូទេដោយសារតែជំងឺកូវីដកំពុងឆ្លងរាលដាលខ្លាំង។

សារនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងកីឡាកាលពីថ្ងៃអង្គារ។

គេហទំព័រនេះនិយាយថាគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង "បានពិភាក្សាយោបល់របស់សមាជិករបស់ខ្លួននិងបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣២ទេ ដើម្បីការពារកីឡាករពីវិបត្តិសុខភាពសាធារណៈពិភពលោកដែលបង្កឡើងពីកូវីដ១៩" ។

ការប្រកួតកីឡារដូវក្តៅគ្រោងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា។

ចលនារបស់មនុស្សនិងទំនិញនៅកូរ៉េខាងជើងត្រូវបានរឹតត្បិតយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសារមានវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ៕

-->
adverise with khmeread