adverise with khmeread 451665aa 2a35 44e2 95e0 585a5f6888e2

ខូច​ម៉េះ ខ្ចី​ម៉ូតូ​លក់​យកលុយ បោក​ថា​ចោរលួច​ជាប់​ខ្នោះ​

     តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​១២ ​មេសា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧត​ម្ភ​សុរិយា​ ​ស្រុក​ត្រាំកក់ ខេត្ត​តា​កៃ​វ បន្ទាប់ពី​ប្រើល្បិច​ខ្ចី​ម៉ូតូ​យកទៅលក់​យកលុយ​ចាយ ហើយ​ប្រាប់ថា​ចោរលួច។​

     ប៉ូលិស​និយាយថា ប៉ូលិស​ស្រុក​ត្រាំកក់​សហការ​ជាមួយ​ប៉ុស្តិ​ឃុំ​ឧត​ម្ភ​សុរិយា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អន ប្រុស ហៅ​ក្ដិ​ប ភេទ​ប្រុស ​អាយុ២៥ឆ្នាំ​ទីលំនៅ​ភូមិ​​រំ​ពាក់​ពេន ឃុំ​ឧត​ម្ភ​សុរិយា ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រើល្បិច​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ មាស មឿ​ន ភេទ​ប្រុស ​អាយុ៦៦​ឆ្នាំ​ នៅ​ភូមិ​ចុង​អាង​​ ឃុំ​ឧត​ម្ភ​សុរិយា​យកទៅលក់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី៣១ ខែ​មករា​ ឆ្នាំ​២០១៦។ ​ព្រមទាំង​ដកហូត​បាន​សម្ភារៈ ម៉ូតូ​ម៉ាក​អាយ​ខន​មួយគ្រឿង​ផ្លាកលេខ​ភ្នំពេញ​ 1V-8141​និង​សំបុត្រ​ទិញ​លក់​ម៉ូតូ ០២​សន្លឹក។​

      បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់