adverise with khmeread 3403a0d0 7403 4360 95af 46e3c87a1279

ខេត្ត​ជាប់​ទល់ដែន​ឃាត់​បុរស​ម្នាក់​វាយ​ប្រពន្ធ​និង​ក្មេង​ទំនើង​២៣​នាក់​អប់រំ​

    ឧ​ត្ត​រ​មានជ័យ ៖ នៅ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ​មាន​ហេតុការណ៍​២​ករណី​កើតឡើង​ផ្សេងគ្នា​គឺ​ទី​១​ករណី​បុរស​ម្នាក់​វាយ​ប្រពន្ធ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ខាន​ចូលឆ្នាំថ្មី និងករណី​ទី​២ ប៉ូលិស​ឃាត់​ក្មេង​ទំនើង​២៣​នាក់​មាន​ស្នាប់ដៃ​,​ដាវ​,​និង​ច្រ​វ៉ា​ក់ ជាប់​នឹង​ខ្លួន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​អប់រំ។​

    ១- មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បានកើត​ទ្បើង​កាលពី​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៦ ជនបង្ក​ជា​ប្តី​ឈ្មោះ​កាក់ យិន អាយុ​៣៥ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​រួច​រករឿង​វាយ​ប្រព​ន្វ និង​បំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​អស់​មួយចំនួន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ផុន ណាក់​ អាយុ៣០​ឆ្នាំ នៅ​ភូមិ​គោក​ពង្រ ឃុំ​ជើងទៀន ស្រុក​ចុងកាល់​។​ ជនបង្កត្រូវបាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ដើម្បី​ធ្វើ​និតិ​វិធី​តាមផ្លូវ​ច្បាប់​។​

     ២- នៅ​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០១៦ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល​​បានធ្វើ​ការចេញ​ល្បាត​នៅពេល​យប់ បានធ្វើ​ការឃាត់​ក្មេង​ទំនើង​ចំនួន ២៣​នាក់ ត្រង់ចំណុច ភូមិ​ពងទឹក ឃុំ​អ​ពិល​ដែល​ដើរលេង​ពេលយប់​ឈរ នៅលើ​ដងផ្លូវ​ដោយមាន​កាន់​ស្នាប់ដៃ​,​ដាវ​,​និង​ច្រ​វ៉ា​ក់ ១៩​នាក់​អប់រំ​ភ្លាមៗ​នៅនឹងកន្លែង។ រីឯ​ជនសង្ស័យ​ចំនួន​៤​នាក់​ដែលមាន​កាន់​ស្នាប់ដៃ​,​ដាវ​និង​ច្រ​វ៉ា​ក់ ឃាត់ខ្លួន​បញ្ជូនមក​អធិការ​ឲ្យ​អាណាព្យាបាល​មក​ធានា​និង​ធ្វើ​កិច្ចសន្យា​អប់រំ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់