ស្ត្រីថៃម្នាក់សុំទោសនាយករដ្ឋមន្ត្រីថៃសម្រាប់ការហៅគាត់ "អាបង្កួយ"

នាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចាន់អូចាបានទម្លាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍លើស្ត្រីម្នាក់បន្ទាប់ពីនាងបានប្រែចិត្តនិងធ្វើការសុំទោស។

នាង Chotika Chanidapradab បានរាយការណ៍ទៅប៉ូលិសខេត្ត Nang Loeng កាលពីថ្ងៃអាទិត្យដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍លើឧត្តមសេនីយ៍ប្រាយុទ្ធ។

យោងតាមលោក Apiwat Khanthong ជំនួយការការិយាល័យនាយករដ្ឋមន្រ្តីនិងជាមេធាវីរបស់នាយករដ្ឋមន្រ្តីបានឱ្យដឹងថា នាង Chotika ត្រូវបានចោទប្រកាន់ពីបទផុសលើហ្វេសប៊ុកផេករបស់នាង ក្នុងគោលបំណងបង្ហាញជាសាធារណៈនូវសារមួយប្រៀបធៀបនាយករដ្ឋមន្ត្រីទៅនឹងសត្វបង្កួយ។

មេធាវីរូបនេះបាននិយាយថាសារប្រមាថនេះត្រូវបានចែកចាយនៅលើបណ្តាញសង្គមបង្កឱ្យមានភាពអាម៉ាស់និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះនាយករដ្ឋមន្រ្តី។

នាង Chotika បានបង្ហោះសារនេះកាលពីថ្ងៃអាទិត្យ។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ប៉ូលិស ស្ដ្រីនោះបានប្រៀបធៀបលោកប្រាយុទ្ធទៅនឹងសត្វបង្កួយ ដែលប្រជាជនថៃចាត់ទុកសត្វនេះគ្មានតម្លៃ។

Chotika បានសារភាពចំពោះការចោទប្រកាន់នេះហើយបានសុំទោសនាយករដ្ឋមន្រ្តីតាមរយៈមេធាវី។

ស្ត្រីនោះបានសន្យាថានឹងមិនធ្វើខុសម្តងទៀតទេហើយបាននិយាយថានាងរីករាយដែលឧត្តមសេនីយ៍ប្រាយុទ្ធបានលើកលែងទោសឱ្យនាង៕

-->
adverise with khmeread