ទិញថ្នាំញៀន៤កញ្ចប់មកជក់ត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ២នាក់

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃអង្គាទី ០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ និង២០នាទី នៅចំណុចលើផ្លូវជាតិលេខ១២១០ ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឆេង សុខឡាយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធធនាគាររយៈពេល១ខែ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និង២-ឈ្មោះទូច អ៊ីតាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់មានវិជ្ជមាន (+) សារធាតុញៀនក្នុងទឹកនោមដូចគ្នា។

វត្ថុតាងចាប់យករួមមាន ១- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០៤កញ្ចប់ តូចនិង២-ម៉ូតូចំនួន១គ្រឿងម៉ាក ​BeAT ពណ៌សលាយខៀវ ស្លាកលេខ កណ្តាល 1AG-6468 និង៣-ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកអិនចុចពិល ពណ៌ខ្មៅ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំងពីរខាងលើ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ១២១០ ក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ស្អាងភ្នំ ដើម្បីសាកសួរ។

នៅចំពោះមុខឈ្មោះឆេងសុខឡាយនិងឈ្មោះទូច អ៊ីតាន់ សារភាពថា «គ្រឿងញៀនខាងលើខ្លួនបានទិញពីឈ្មោះសារឹម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតានូ ឃុំស្អាងភ្នំ  ស្រុកស្អាង ខេត្តកណ្តាលចំនួន០៤កញ្ចប់តូចតម្លៃ ៣០០០០ រៀល (បីម៉ឺនរៀល) ដើម្បីយកទៅប្រើប្រាស់។

បន្ទាប់មកនៅវេលាម៉ោ១០និង ៣០នាទីថ្ងៃដដែល លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕
 

-->
adverise with khmeread