adverise with khmeread Unnamed

អង្គរ​សង្ក្រាន្ត​២០១៦ ចាប់ផ្តើម​ប្រារព្វ​ពិធីបួងសួង​សុំ​សេចក្តីសុខ​

    សៀមរាប ៖ ពិធីបួងសួង​សុំ​សេចក្តីសុខ  ត្រូវបាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ប្រារព្ធ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ ២០១៦ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នៅលើ​ក្តារបែន មុខ​ប្រាសាទអង្គរវត្ត​សម្រាប់​ការរៀបចំ​ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត​២០១៦។ 

    គណៈអធិបតី​នៅក្នុង​ពិធី​នោះ​រួមមាន​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា លោកស្រី​ម៉ែន សំអន​ឧ​ប​នា យក​រដ្ឋមន្ត្រី​,​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ,​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ,​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ត្រី​អមដំណើរ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​រាប់រយ​នាក់​ទៀត​។ 

    ពិធី​នេះ​ធ្វើឡើង​ដើម្បី​បួងសួង​ដល់​អស់​ពពួក​ទេវតា ទេព​នី​ករ អា​ហ្ម​មេឃ អស់​ទស បរ​មី​ដែល​ថែរក្សា​នូវតាម​ព្រៃភ្នំ និគមជនបទ ជ្រោះ ជ្រង​ជ្រលង​ដងអូរ កំ​ភាយ​ជលសារ​មហាសមុទ្រ ស្ទឹង​បឹងបួរ​ជួរ ទន្លេ និង​ទេវតា​ថែរ​រក្ស​ប្រាសាទ​នានា​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ទាំង មូល ជាពិសេស​បួងសួង​ដល់​អស់​ទសបារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់​ដែល​តែងតែ​យ៉ាង​មក​ថែ រក្សា​នូវ​ដែនកម្ពុជា​រដ្ឋ​នៃ​យើង​។​

    ចុងក្រោយ​ក៏បាន​បួងសួង​ដល់​អស់​ទសបារមី​ជួយ​ថែរក្សា​នូវ​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព និង​មាន​ភាព ឯកភាព​ជាតិ​តែមួយ​ផងដែរ​៕ (​អត្ថបទ​៖​សស​យក​)​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់