ក្មេងប្រុសម្នាក់ត្រូវគេផ្លុងចោលនៅព្រំដែនម៉ិកស៊ិក-អាមេរិក ស្រែកយំសុំឆ្មាំអាមេរិកឱ្យជួយ

នេះជាគ្រាដ៏កម្សត់របស់ក្មេងចំណាកស្រុកកំពុងយំម្នាក់ដែលផ្តិតជាប់ក្នុងវីដេអូនៅពេលរូបគេចូលទៅរកមន្រ្តីល្បាតព្រំដែនអាមេរិកនៅជិតព្រំដែនម៉ិកស៊ិក-អាមេរិកក្នុងរដ្ឋតិចសាស់ដើម្បីសុំជំនួយ។

គេអាចឃើញក្មេងប្រុសនេះដើរឆ្ពោះទៅរកភ្នាក់ងារល្បាតព្រំដែនហើយសុំជំនួយព្រោះគាត់ត្រូវគេបោះបង់ចោលនៅជិតតំបន់ Rio Grande ។

ក្មេងនោះបានប្រាប់មន្រ្តីជាភាសាអេស្ប៉ាញថា "រឿងគឺបែបនេះខ្ញុំបានមកជាមួយក្រុមមួយ ហើយពួកគេបានបោះបង់ខ្ញុំចោល ហើយខ្ញុំមិនដឹងថាពួកគាត់នៅទីណានោះទេ" ។

ក្មេងប្រុសនេះគឺជាក្មេងម្នាក់ក្នុងចំណោមក្មេងរាប់រយនាក់ដែលមិនបានរួមដំណើរឆ្លងកាត់ព្រំដែនរាល់ថ្ងៃ។

ស្ថិតិថ្មីរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថាជនចំណាកស្រុកចំនួន ១៧១.០០០ នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអាមេរិកនៅតាមព្រំដែនកាលពីខែមីនាដែលជាចំនួនសរុបប្រចាំខែខ្ពស់បំផុតក្នុងរយៈពេលពីរទសវត្សរ៍ និងជាសញ្ញាចុងក្រោយនៃបញ្ហាមនុស្សធម៌ដែលប្រធានាធិបតីចូបាយដិនកំពុងប្រឈម។

តួលេខសរុបបានបង្ហាញថាមានកុមារចំណាកស្រុកដែលមិនបានរួមដំណើរប្រមាណ ១៩.០០០ នាក់និងសមាជិកគ្រួសារចំនួន ៥៣.០០០ នាក់ដែលធ្វើដំណើរជាមួយគ្នា៕

 

-->
adverise with khmeread