ក្មេងទំនើងសុំបារីគ្រូភាសាអង់គ្លេស «គ្មាន» ប្រុងវាយនិងកាប់ត្រូវប៉ូលិសវ៉ៃខ្នោះ៥នាក់

កោះកុ​ង ៖ កម្លាំងប៉ូលិសក្រុង​ខេមរភូមិន្ទ​ បាន​​ឃាត់​ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម​មានគ្នា៥នាក់ នា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១​ បន្ទាប់ពីពួកគេទាំង៥នាក់ទៅសុំបារីជក់ពីជនរងគ្រោះជក់ តែជនរងគ្រោះឆ្លើយថា «គ្មាន» ពួកគេក៏ខឹងប្រុងកាប់បុរសជាគ្រូបង្រៀននោះតែម្តង កើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

ប៉ូលិសនិយាយថា ក្មេងទំនើងទាំង៥នាក់រួមមាន ១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់, ២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព, ៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព, ៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នកកាន់កាំបិតតាំងតោ និង៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។

ប៉ូលិសបន្តថា មុខសញ្ញាសង្ស័យទាំង៥នាក់ខាងលើបានធ្វើសកម្មភាពបម្រុងយកដុំថ្ម និងកាំបិតប្រើអំពើហិង្សាទៅលើឈ្មោះ ណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាសយដ្ឋាននៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​។ មូលហេតុដោយសារពួកគេទាំង ៥នាក់ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន» ទើបពួកគេខឹង។ ប៉ុន្តែមិនទាន់បង្កឱ្យមានរបួសស្នាមនៅឡើយទេត្រូវបានកងកម្លាំងប៉ូលិសទប់ស្កាត់ទាន់ពេល ហើយពួកគេរត់គេចខ្លួនទើបតែនៅល្ងាចថ្ងៃទី០៥ ខែមេសា ទើបឃាត់ខ្លួនពួកគេបាន។

បច្ចុប្បន្ន​ករណីខាងលើកងកម្លាំងប៉ូលិសក្រុងខេមរភូមិន្ទ បាននិងកំពុងកសាងសំណុំរឿង​ចាត់ការ​ទៅតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread