ឃាត់ខ្លួនជន​សង្ស័យ៣នាក់​ពាក់ព័ន្ធគ្រឿងញៀននៅក្រុងបាត់ដំបង

បាត់ដំបង ៖​ កម្លាំងប៉ូលិសក្រុងបាត់ដំបងបានចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជន​សង្ស័យ៣ នាក់​ កាលពីថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង៣ និង​២០ នាទីរសៀល នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង​។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ សំ ច័ន្ទសិរីរតន: ហៅឆៃវ៉ាត់ ភេទប្រុស អាយុ​១៩ឆ្នាំ​ មានទីលំនៅភូមិអូរតាប៉ុកលើ​ សង្កាត់ទួលល្វា ក្រុង- ខេត្តប៉ៃលិន, ២-ឈ្មោះ ណុប សង្ហា ហៅស្រឿង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ អូរតាប៉ុកក្រោម សង្កាត់ទួលល្វា ក្រុង- ខេត្តប៉ៃលិននិង៣-ឈ្មោះ ហ៊ុន សុតឺ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ អូរតាប៉ុកលើ សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន។

វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទីកថ្លា ចំនួ​ន​ ០២ ថង់​ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ទម្ងន់ ២៥,៥៥ ក្រាមទាំងសំបក,​ ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន​ ១ និងអំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន ចំនួន០១,​ ដែកកេះកែច្នៃចំនួន០១,​ កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន ០១​,​ ទូរស័ព្ទដៃចំនួន ០១គ្រឿង​ និងម៉ូតូ០១គ្រឿង ម៉ាក Suzuki viva ស៊េរីឆ្នាំ២០១១ ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1-A8503​។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្ត​ទៅតាមនីតិវិធី​ច្បាប់​៕


 

-->
adverise with khmeread