Owen Hargreaves គាំទ្រកីឡាករ Jude Bellingham បង្ហាញមុខក្នុងក្រុមជម្រើសជាតិអង់គ្លេស

                លោក​​ ​Owen Hargreaves អតីតខ្សែបម្រើអង់គ្លេស​ជឿថា កីឡាករ Jude Bellingham វ័យ១៧ឆ្នាំ​នឹងចាប់ផ្តើមបង្ហាញមុខក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅក្របខណ្ឌ European Championships នៅរដូវកាលនេះ។

                ការប្រកួតក្របខណ្ឌ European គ្រោងនឹងកើតមានកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ​-១៩ មានន័យថា ព្រឹត្តិការណ៍ប្រកួតនេះ គ្រោងនឹងធ្វើនៅរដូវក្តៅនេះវិញ។

                នៅអំឡុងពេលនោះ កីឡាករយុវជន Bellingham បានផ្ទេរពីក្លឹប​ Birmingham ទៅចូលរួមជាមួយក្លឹប​ Dortmund ហើយទទួលបានការចាប់អារម្មណ៍ច្រើននៅរដូវកាលដំបូងរបស់ខ្លួនជាមួយនឹងក្លឹបអាល្លឺម៉ង់ ដោយលេងបាន​៣៦លើកនៅគ្រប់ក្របខណ្ឌប្រកួត​ បើទោះបីជាមានវ័យក្មេងដ៏ដោយ។

                Bellingham បានបង្ហាញមុខលើកដំបូងក្នុងក្រុមជម្រើសជាតិកាលពីខែវិច្ឆិកា ដោយក្លាយជាកីឡាករវ័យក្មេងទី៣​ ដែលបានបង្ហាញមុខក្នុងក្រុមជម្រើសជាតិអង់គ្លេស​ ហើយ​ Hargreaves គាំទ្រកីឡាកររូបនេះឲ្យអភិវឌ្ឍខ្លួន​។

                មុនការប្រកួតវគ្គ៨ក្រុមចុងក្រោយក្នុងក្របខណ្ឌ​ Champions League ជាមួយក្រុម Manchester City លោក Hargreaves បាននិយាយថា “ខ្ញុំគិតថា Bellingham នឹងចាប់ផ្តើមក្រុមជម្រើសរបស់លោក Gareth នៅក្នុងព្រឹត្តិការណ៍ Euros។ គាត់លេងដូចជាមនុស្សធំ។ គាត់នឹងក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងពេលដ៏ខ្លីនេះ”។

                បើទោះបីជា​ក្រុម Dortmund ចាញ់ក្រុម City ២-១ ក៏ដោយ ក៏កីឡាករវ័យក្មេងរូបនេះបង្ហាញទម្រង់លេងដ៏ល្អ ហើយ Hargreaves បន្តកោតសរសើរកីឡាកររូបនេះ៕

-->
adverise with khmeread