Manchester United គ្រោងប្រជែងជាមួយក្លឹប Liverpool ដើម្បីផ្ទេរយកកីឡាករ Ibrahima Konate

      តាមសេចក្តីរាយការណ៍ថា​ ក្លឹប​ Manchester United កំពុងពិចារណាថា​ តើនឹងត្រូវប្រជែងជាមួយក្លឹប​ Liverpool ដើម្បីផ្ទេរយកខ្សែការពារ​ Ibrahima Konate របស់ក្លឹប​ RB Leipzig នៅរដូវក្តៅនេះឬយ៉ាងណា​ ក្នុងបំណងជំនួសកីឡាករ Eric Bailly ។​

                Konate គឺជាគោលដៅយូរអង្វែងរបស់លោក​ Jurgen Klopp ស្របពេលក្លឹប Liverpool សង្ឃឹមថា​ នឹងទទួលបានខ្សែការពារសញ្ជាតិបារាំងវ័យ២១​ឆ្នាំរូបនេះក្នុងតម្លៃ​៣៣​លានផោន​នៅរដូវកាលទិញដូរបន្ទាប់។

                ប៉ុន្តែពួកគេត្រូវតែប្រជែងជាមួយនឹងក្លឹប​ Manchester United ដើម្បីទទួលបាន​កីឡាកររូបនេះ​ ខណៈគូប្រជែងមួយនេះ​បានចាត់ទុកកីឡាកររូបនេះគឺជាខ្សែប្រយុទ្ធដ៏សំខាន់។

បើទោះបីជា​ កន្លងមក​ក្លឹប​​ United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ​ Konate ក៏ដោយ ក៏លោក Ole Gunnar Solskjaer ប្រហែលជាបន្ថែមការចាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈលោកពិចារណា​ពង្រឹងខ្សែការពារទាំងបួនរបស់លោក។

                តាមសេចក្តីរាយការណ៍ថា​ ស្របពេលមនុស្សជាច្រើនក្នុងក្លឹប​ថា Bailly​ គឺជាផ្នែកសំខាន់នៃប្រព័ន្ធការពាររបស់ក្លឹប​ United ដោយលេងចាប់ដៃគូជាមួយនឹងកីឡាករ​ Harry Maguire លោក Solskjaer ហាក់ដូចជាពេញចិត្តដាក់កីឡាករ Victor Lindelof លេងជាដៃគូជាមួយកីឡាករជម្រើសជាតិអង់គ្លេសជាង។

                Bailly នៅសល់កិច្ចសន្យាលេងមួយឆ្នាំទៀត ហើយបើទោះបីជាក្លឹបចង់ពន្យារកិច្ចសន្យារបស់កីឡាកររូបនេះបន្ថែមទៀតក៏ដោយ ក៏កីឡាកររូបនេះកាន់តែខកចិត្ត​ដោយសារតែកង្វះឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ស្របពេលក្លឹប​ Inter Milan កំពុងតាមឃ្លាំមើលស្ថានភាពរបស់កីឡាកររូបនេះ៕

-->
adverise with khmeread