លោក Zinedine Zidane សារភាពថា ក្លឹប Juventus នៅតែសំខាន់ចំពោះលោក ហើយអាចនឹងត្រឡប់ទៅវិញនាពេលអនាគត

        លោក​ Zinedine Zidane ​គ្រូបង្វឹករបស់ក្លឹប​​ Real Madrid ​​សារភាពថា​​ ក្លឹបJuventus នៅតែមានសារៈសំខាន់ចំពោះលោក​ហើយបានព្រលយពាក្យថា​​ លោកនឹងពិចារណាផ្ទេរមកដឹកនាំនៅក្របខណ្ឌ​ Serie A នាពេលអនាគត​។

លោក​​ Andrea Pirlo​​​ ជាគ្រូបង្វឹកក្លឹប​​ Juventus​ កំពុងតែប្រឈមនឹងសម្ពាធខ្លាំង​បន្ទាប់ពីនៅសប្តាហ៍នេះ​មានសេចក្តីរាយការណ៍ថា​ ក្លឹបនេះគ្រោងនឹងរុះរើទ្រង់​ទ្រាយ​​ធំ​ ប្រសិនបើពួកគេខកខានមិនបានជាប់លេងនៅក្របខណ្ឌ​ Champions League

        បច្ចុប្បន្ន​ Juventus​ ឈរនៅលេខរៀងទី​៤​នៅលើតារាង​និងមានគម្លាត​១២​ពិន្ទុ​ពីក្រុមនាំមុខ​ Inter Milan បន្ទាប់ពីប្រកួតស្មើក្រុម​ Torino​ កាលពីចុងសប្តាហ៍​ដែលធ្វើឲ្យមានការតាមដានខ្លាំងលើគ្រូបង្វឹក​ Pirlo​ ដែលជាអតីតខ្សែបម្រើក្លឹបនេះ។

                លោក​ Zidane​ វ័យ៤៨ឆ្នាំ​ធ្លាប់បានបង្ហាញមុខ​២១៤​លើកឲ្យក្លឹប​ Juventus ​ក្នុងរយៈពេល៥ឆ្នាំ​មុនពេលផ្ទេរមកចូលរួមជាមួយក្លឹប​ Real Madrid កាលពីឆ្នាំ​២០០១​ ហើយនៅពេលជជែកជាមួយអតីតមិត្តរួមក្រុម​ Alessandro Del Piero​ កីឡាករបារាំងរូបនេះសារភាពថា​ លោកនៅចាប់អារម្មណ៍វិស័យបាល់ទាត់នៅអ៊ីតាលី។

                កិច្ចសន្យារបស់លោក​ Zidane​ ជាមួយក្លឹបយក្សនៅក្របខណ្ឌ​ LaLiga​ នឹងបន្តរហូតដល់ឆ្នាំ​២០២២​ ប៉ុន្តែកាលពីខែកុម្ភៈ​ លោកបានបដិសេធមិនបន្តការងាររហូតដល់ចប់កិច្ចសន្យាទេ​បន្ទាប់ពីត្រូវបានគេភ្ជាប់ទៅនឹងការងារដឹកនាំក្រុមជម្រើសជាតិបារាំង​ជំនួសលោក​ Didier Deschamps បន្ទាប់ពីចប់ព្រឹត្តិការណ៍​អឺរូនៅឆ្នាំនេះ៕

-->
adverise with khmeread