ទីបំផុតក្រុមហ៊ុន Apple ចេញមុខនិយាយអំពីអនាគតរថយន្តបើកដោយស្វ័យប្រវត្តិរបស់ខ្លួន

លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc បានធ្វើបទបង្ហាញពីរថយន្តបើកបរដោយខ្លួនឯងថា ជាការប្រកួតដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយកាសែតញូវយ៉កថែមស៍។

ការពិភាក្សាអំពីរថយន្តបើកដោយស្វ័យប្រវត្តិ ដែលមានយីហោ Apple បានស្ថិតនៅក្នុងចំណោមពាក្យចចាមអារ៉ាមជាច្រើនជុំវិញក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលនៅតែបន្តលាក់បាំងអំពីគម្រោងរបស់ខ្លួនសម្រាប់ទីផ្សាររថយន្តដោយស្វ័យប្រវត្តិ។

លោក Cook បាននិយាយក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយ Kara Swisher ក្នុងកម្មវិធី Sway ថា "រថយន្តបើកដោយខ្លួនឯងគឺជារ៉ូបូតមួយ ហើយដូច្នេះមានអ្វីៗជាច្រើនដែលអ្នកអាចធ្វើបានជាមួយរថយន្តនោះ ហើយយើងនឹងឃើញនូវអ្វីដែល Apple បានធ្វើ" ។

"យើងចូលចិត្តរួមបញ្ជូលហាដវែ សូហ្វវែរ និងសេវាកម្ម និងស្វែងរកចំណុចប្រសព្វទាំងនោះពីព្រោះយើងគិតថានោះជាកន្លែងដែលវេទមន្តកើតឡើង"។

លោក Cook បានបង្ហើបថា ជម្រើសមួយអាចប្រើសម្រាប់ Apple ក្នុងការបង្កើតបច្ចេកវិជ្ជាបើកបរដោយស្វ័យប្រវត្តិ ដែលនឹងប្រើដោយបណ្តាក្រុមហ៊ុនផលិតរថយន្តដទៃ។

លោកបានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនកំពុងអភិវឌ្ឍសមត្ថភាពបើកបរដោយស្វយ័តលើយានយន្ត៕

-->
adverise with khmeread