បុរសម្នាក់បើកគោយន្តដឹកស្រូវឱ្យគេចុះចំណោតរអិលបាវស្រូវបុកកៀបរហូតដល់ស្លាប់

បន្ទាយមានជ័យ​ ៖​ បុរសម្នាក់កំពុងបើកគោយន្តស៊ីឈ្នួលដឹកស្រូវឱ្យគេ ហើយបើកចុះចំណោតដោយផ្លូវមានស្ថានភាពពិបាកចៃដន្យគោយន្តបាក់រនាំងរ៉ឺម៉ក បណ្តាលឱ្យការុងស្រូវរអិលសង្កត់ផ្ទប់កៀបនឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃស្លាប់ភ្លាមៗតែម្តង។

គ្រោះថ្នាក់បង្កឡើងដោយឯកឯងខាងលើកើតឡើងនៅវេលាម៉ោង០៤ និ​ង​២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូរតាតោវាលស្រែកន្ចូន ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread