រុស្ស៊ីតេស្តសាកល្បងអាវុធនុយក្លេអ៊ែរមួយប្រភេទ មានសមត្ថភាពអាចបង្ករលកស៊ូណាមីវិទ្យុសកម្មនៅក្បែរឆ្នេរអាមេរិក

គ្រាប់នុយក្លេអ៊ែរបាញ់ពីនាវាមួយគ្រាប់ ដែលត្រូវបានសាកល្បងដោយយោធារុស្ស៊ី កំពុងបង្កការព្រួយបារម្ភក្នុងចំណោមមន្រ្តីលោកខាងលិច ព្រោះវាអាចបណ្តាលឱ្យមានរលកយក្សស៊ូណាមិវិទ្យុសកម្មប៉ះពាល់ទីក្រុងនានានៅតាមបណ្តោយឆ្នេរសមុទ្រអាមេរិក។

ដោយត្រូវបានពិពណ៌នាថា "កំពូលអាវុធទំនើប" គ្រាប់បែក Poseidon 2M39 គឺជាយោធូបករណ៍មួយក្នុងចំណោមយោធូបករណ៍ជាច្រើន ដែលកំពុងត្រូវបានសាកល្បងដោយអាជ្ញាធររុស្ស៊ី ដែលបានប្រមូលផ្តុំវត្តមានយោធាដ៏ធំមួយនៅតំបន់អាក់ទិក។

ការសាកល្បងដំណាក់កាលសំខាន់មួយសម្រាប់គ្រាប់បាញ់ពីនាវានេះ ត្រូវបានគេនិយាយថាបានកើតឡើងរួចហើយ ដែលជំរុញឱ្យប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនស្នើសុំធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពពីរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Sergei Shoigu កាលពីខែកុម្ភៈ។

យោងតាមមន្រ្តីរុស្ស៊ីដែលបានដកស្រង់សម្ដីដោយ CNN បានឱ្យដឹងថា បំពាក់ដោយរ៉េអាក់ទ័រនុយក្លេអ៊ែរ គ្រាប់បែកបាញ់ពីនាវានេះត្រូវបានផលិតឡើងដើម្បីដឹកក្បាលគ្រាប់នុយក្លេអ៊ែរកម្លាំងរាប់មេហ្គាតោន។

អាវុធនេះត្រូវបានគេលើកឡើងថាមានប្រវែង ២០ ម៉ែត្រនិងត្រូវបានរចនាឡើងដើម្បីលួចឆ្មក់ចូលផែនការពារនៃតំបន់ឆ្នេរនិងបង្កឱ្យមានរលកវិទ្យុសកម្មដែលនឹងធ្វើឱ្យតំបន់រងផលប៉ះពាល់មិនអាចរស់នៅបានរាប់ទសវត្សរ៍ក្នុងលក្ខណៈស្រដៀងទៅនឹងការផ្ទុះនុយក្លេអ៊ែរនៅ Chernobyl ដែលបង្ខំឱ្យប្រជាជនជម្លៀសនិងបោះបង់ចោលតំបន់ជុំវិញនោះ។

ការធ្វើតេស្តបន្ថែមទៀតត្រូវបានគេរាយការណ៍ថានឹងធ្វើឡើងនៅឆ្នាំនេះ ហើយមន្រ្តីលោកខាងលិចបានសម្តែងការព្រួយបារម្ភអំពីការអភិវឌ្ឍអាវុធបែបនេះអាចមានន័យសំដៅលើប្រទេសរបស់ពួកគេ ដោយមានលោក Christopher A. Ford ដែលជាជំនួយការរដ្ឋលេខាធិការទទួលបន្ទុកសន្តិសុខអន្តរជាតិនិយាយកាលពីខែវិច្ឆិកាថាវាអាច "ជន់លិចទីក្រុងនៅតាមឆ្នេរសមុទ្ររបស់យើងជាមួយនឹងរលកយក្សស៊ូណាមីវិទ្យុសកម្ម"៕

-->
adverise with khmeread