ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជិត២គីឡូក្រាម មានមេក្លោងជាស្នងការរងប៉ូលិសខេត្តកំពត

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ មានមេក្លោងគ្រឿងញៀនជាស្នងការរងប៉ូលិសខេត្តកំពត ត្រូវបានកម្លាំងប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ វ៉ៃខ្នោះជាមួយគ្រឿងញៀនជិត២គីឡូក្រាម កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ជនសង្ស័យទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនរួមមាន ១-ឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងប៉ូលិសខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ។ សមត្ថកិច្ចបានដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋានប៉ូលិសជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕


 

-->
adverise with khmeread