adverise with khmeread Index

ឃាត់បុរស២នាក់លួច iPhone5

     កណ្ដាល៖បុរសពីរត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលឃាត់ខ្លួនកាលពីថ្ងៃទី១៧ធ្នូ២០១៥ វេលាម៉ោង១និង៣០ នាទី រសៀលនៅចំណុចផ្សារព្រែកលួងភូមិតាទេពឃំុព្រែកលួង​ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ iPhone5។
    ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ​ ញុិម លឹមហូរភេទ ប្រុសអាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិឃំុកើតហេតុ បានបាត់ទូរសព្ទ័ម៉ាក iPhone5 ០១គ្រឿង(រកឃើញវិញ)។ចំំណែកជនល្មើស០២នាក់១-ឈ្មោះ ខន សុខេងភេទ ប្រុសអាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដនៅភូមិប្រប្រក់ សង្កាត់កាកាប ខណ្ឌពោធិសែនជយ័រាជធានីភ្នំពេញ (ឃាត់ខ្លួន)និង២.ឈ្មោះ ជា កក្តដាភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ(ឃាត់ខ្លួន)។
    វត្ថុតាងចាប់យកទូរស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿង, ទូរស័ព្ទ ជនរងគ្រោះ ១គ្រឿងម៉ាក អាយហ្វូនហ្វាយ,ទូរស័ព្ទ ជនល្មើស២គ្រឿងម៉ាកអាយហ្វូនហ្វាយ១គ្រឿងនិងម៉ាកវីវ៉ូ១គ្រឿង  ។ម៉ូតូ ១គ្រឿងម៉ាកគុបជ្រុងC50 ជាមធ្យោបាយជនល្មើស។
   ប៉ូលិសបន្តថា នៅថ្ងៃទី១៧.១២.២០១៥វេលាម៉ោង១៣.៣០នាទីឈ្មោះញុីម លឹមហូរបានអង្គុយលក់ទូរសព្ទ័នៅកន្លែងរបស់ខ្លួនស្រាប់តែឈ្មោះខន សុខេងនិងឈ្មោះជា កក្កដាបានជិះម៉ូតូម៉ាកC50គុបជ្រុងពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 1AF-0027 ចូលមកសួរកទីញទូរសព្ទ័ដៃម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង ពេលនោះឈ្មោះញុិម លឹមហូរ ក៏យកទូរសព្ទ័១គ្រឿងឲ្យទៅឈ្មោះខន សុខេងមើល ហើយឈ្មោះខន សុខេង ក៏សួរថាតម្លៃប៉ុន្មាន?ឈ្មោះញុីម លឹមហូរ ប្រាប់ថាតម្លៃ២៧០ដុល្លារ។
    បន្ទាប់មកឈ្មោះខន សុខេង ក៏និយាយថាមានតម្លៃ១៧០ ដុល្លារ ទេ ឈ្មោះញុិម លឹមហូរ ក៏យកទូរសព្វ័របស់ខ្លួនម៉ាកអាយហ្វូន ហ្វាយឲ្យទៅ  ឈ្មោះខន សុខេងមើល ពេលនោះឈ្មោះខន សុខខេន បានបន្លំលួចយកទូរសព្ទ័ នោះច្រកក្នុងហោប៉ាវខោ ហើយយកទូរសព្ទ័ខ្លួនដែលខូចដាក់លើទូរជនរងគ្រោះវិញ ប្រាប់ថា លុយមិនគ្រប់ទេ ចាំល្ងាច ភ្លាមនោះជនល្មើសទាំង០២  ជិះម៉ូតូគេចខ្លួនចេញ ជនរងគ្រោះពិនិត្យទូរស័ព្ទទើបដឹងថា មិនមែនទូរសព្ទ័ខ្លួន ក៍ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ សមត្ថកិច្ចប៉ុស្តិ៍ព្រែកលួងស្ទាក់ចាប់បានជនល្មើសទំាង០២នាក់បាន នៅកំពង់ដរស្វាយជ្រំ ហើយបញ្ជូនមកអធិការ ដើម្បីអនុវត្តតាមនីតិវិធី  ៕

adverise with khmeread

មតិយោបល់