មិនមែនរឿងតូចតាចទះក្បាលអីទេ, គឺរំលោភក្មេងប្រុសអាយុ១០ឆ្នាំរួចសម្លាប់

ភ្នំពេញ ៖ ឃាតកបានសារភាពចុងក្រោយថា «មិនមែនរឿងទះក្បាលព្រោះត្រណមអីនោះទេ គឺលួងលោមយកទៅទីស្ងាត់រំលោភសម្លាប់ចោលតែម្តង» ដែលព័ត៌មានបឋមឃាតកបានសារភាពថា «ខ្លួនបានជិះម៉ូតូឌុបក្មេងរងគ្រោះទៅទិញប្រហិត ហើយពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួនចំនួន០២ដៃព្រោះមានត្រណម ខ្លួនមានកំហឹងក៏លួងលោមទៅសម្លាប់តែម្តង»។

គួររំលឹកថា សំណុំរឿងរំលោភសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងប៉ូលិសចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ, ប៉ូលិសខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ (CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានដោយជោគជ័យ។

ប៉ូលិសនិយាយថា ជនសង្ស័យជាឃាតកឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភសម្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

យោងតាមចម្លើយជនសង្ស័យឈ្មោះ អុន ភាមុន បានសារភាពថា « នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហើយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវជាជីដូនមួយសាច់ថ្លៃរបស់ខ្លួនប្រាកដមែន។ មូលហេតុដែលខ្លួនវាយ សម្លាប់ក្មេងរងគ្រោះខាងលើ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើលងាយខ្លួនថា ជាមនុស្សខ្ជិលគ្មានការងារធ្វើទើបកើតជាការគុំគួនក្នុងចិត្ត»។

ឃាតកសារភាពបន្តថា «រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហើយនៅវេលាម៉ោងប្រហែល៣រសៀល ខ្លួនបានដឹងថា ក្មេងរងគ្រោះបានយកត្រីទៅព្រលែង ក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌ស ស្លាកលេខ ភ្នំពេញ1FJ-8384 ទៅយកក្មេងរងគ្រោះ ដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ»។

ជនសង្ស័យ អុន ភាមុន បានសារភាពបន្តថា ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលើម៉ូតូតែម្តង។ ពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួនចំនួន០២ដៃ ដែលបង្កឱ្យខ្លួនកាន់តែមានកំហឹង។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកើតខាងលើ ហើយខ្លួនបាននិយាយលួងលោម បញ្ចុះបញ្ចូលក្មេងរងគ្រោះឱ្យចុះទៅបេះក្រអៅឈូក។

ឃាតកសារភាពទៀតថា ពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហើយកាច់មែកឈើទំហំប៉ុនក៏ដៃក្មេង វាយក្បាល ពីរដងឈើ និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឱ្យស្លាប់ ទើបខ្លួនធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកើតហេតុ មកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វីកើតឡើង។

បច្ចុប្បន្នប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឱ្យទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread