បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការប៉ូលិសក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីយប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញករណី (ឃាតកម្ម) សម្លាប់ប្រពន្ធរបស់ខ្លួន។
ប៉ូលិសបន្តថា នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី ០១ ភូមិរំចេក៣សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ ឭស្រី្តឈ្មោះ សេង វ៉េត ហៅស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើក្នុងសភាពហើមខ្លាំង និងធុំក្លិនមកខាងក្រៅដោយមិនដឹងពីមូលហេតុ។
ផ្តើមចេញពីបញ្ហានេះនិងមានមូលដ្ឋានបង្ហាញពីការសង្ស័យខ្លាំងចំពោះការស្លាប់របស់ស្រ្តីរូប នេះ ទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលើ ដែលត្រូវជាប្តីរបស់ជនរងគ្រោះមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច,បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា «គាត់ ពិតជាបានសម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២១ នាវេលាយប់ រំលងអធ្រាត្រ ដោយការវាយដំលើផ្ទៃមុខនិងច្របាច់កហូតដល់ស្លាប់។ ចំពោះមូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះគឺដោយសារប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹងហើយតែងតែទូរស័ព្ទទៅរកប្តីមុន(អតីត)របស់គាត់និងនិយាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ»។
តាមការរៀបរាប់ជនសង្ស័យរូបនេះបានឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើបនឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប៕
