ត្បារអាចម៍ត្រចៀកញឹកញាប់ពេក ជារឿងល្អឬអាក្រក់?

យើងទាំងអស់គ្នាសុទ្ធតែមានអនាម័យផ្ទាល់ខ្លួនជាធម្មតាទាក់ទិននឹងការលាងមុខ ដុសធ្មេញ ងូតទឹក ជាដើម។ វាងាយនឹងភ្លេចណាស់រឿងអនាម័យត្រចៀករបស់អ្នក។ នៅពេលអ្នកឮអំពីការសម្អាតត្រចៀក អ្នកប្រហែលជាប្រញាប់ទៅយកសំឡីឬក្រវ៉ាត្បារមុនគេភ្លាម។ ប៉ុន្តែបណ្ឌិត្យសភាអាមេរិកផ្នែកសិក្សាពីជំងឺត្រចៀកនិងបំពង់កនិយាយថា អ្នកគួរតែទុកសំឡីឬក្រវ៉ាឱ្យឆ្ងាយពីត្រចៀករបស់អ្នកជានិច្ច។

ទោះយ៉ាងណាតំបន់នៅជុំវិញរន្ធត្រចៀករបស់អ្នកមានសារៈសំខាន់ដូចគ្នានឹងការរក្សាភាពស្អាតដូចផ្ទៃមុខរបស់អ្នកដែរ។ ការប្រើវិធីបង្ការនានាដើម្បីសម្អាតតំបន់ជុំវិញមាត់រន្ធត្រចៀកនិងខាងក្រោយត្រចៀករបស់អ្នកអាចទប់មិនឱ្យមានជំងឺស្បែកឬក្លិនស្អុយកើតឡើងបាន។

ក្លិនស្អុយនៅពីក្រោយត្រចៀករបស់អ្នកអាចមានចំហាយខ្លាំងឡើង ប្រសិនបើអ្នកមានជំងឺស្បែកដូចជាជំងឺរលាកស្បែក Seborrheic ឬឆ្លងមេរោគពីការចោះត្រចៀកឬរងរបួសឬឆ្លងមេរោគផ្សិត (នេះយោងតាមវេបសាយ Medical News Today) ។ ផ្តោតលើអនាម័យល្អនៅពីក្រោយត្រចៀករបស់អ្នកគឺមានសារៈសំខាន់ណាស់ពីព្រោះតំបន់នោះអាចជាប់ញើសប្រេងនិងសំណល់គគ្រិចពីផលិតផលថែរក្សាស្បែកឬសក់។ ការសម្អាតត្រង់ហ្នឹងរឹតតែសំខាន់ជាពិសេសសម្រាប់អ្នកដែលមានសក់វែង។

យោងតាមវេបសាយ Medical News Today បរិវេណជុំវិញនិងមាត់រន្ធត្រចៀកត្រូវដុសខាត់ដូចយើងលាងសម្អាតមុខដែរ ដោយប្រើសាប៊ូថែស្បែក ដើម្បីការពារកុំឱ្យស្បែកងាប់ពូនផ្តុំបង្កក្លិនស្អុយឬមេរោគនៅត្រចៀក។ 

យោងតាមឯកសារស្រាវជ្រាវបោះពុម្ពផ្សាយលើ Harvard Health Publishing បានឱ្យដឹងថា ការមិនសម្អាតក្នុងរន្ធត្រចៀករាល់ថ្ងៃគឺជារឿងល្អទៅវិញទេ ព្រោះត្រចៀកអ្នកចេះសម្អាតដោយខ្លួនវាដោយស្វ័យប្រវត្តិ។ 

ប្រសិនបើអ្នកចង់សម្អាតអាចម៍ត្រចៀកក្នុងរន្ធ គួររកអ្នកជំនាញឱ្យសម្អាត ចៀសវាងយកសំឡីឬក្រវ៉ាកាយអាចម៍ត្រចៀកនាំប៉ះពាល់ដល់ក្រដាសត្រចៀកឬរបួសនាំឱ្យឆ្លងមេរោគ៕ 

-->
adverise with khmeread