សហរដ្ឋអាមេរិកកំពុងត្រៀមដកទណ្ឌកម្មចេញពីអ៊ីរ៉ង់

សហរដ្ឋអាមេរិកកំពុងពិចារណាដកទណ្ឌកម្មមួយចំនួនចេញពីអ៊ីរ៉ង់ បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ២ ថ្ងៃនៅទីក្រុង Vienna និងជាលើកដំបូងដែលអ្នកការទូតអ៊ីរ៉ង់ស្ថិតនៅក្នុងសាលប្រជុំតែមួយជាមួយនឹងសមភាគីរបស់ខ្លួនមកពីរដ្ឋបាលបាយដិន។

ចំណាត់ការនេះមានគោលបំណងដើម្បីស្តារឡើងវិញនូវផែនការសកម្មភាពរួម ពោលគឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថលេខាក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអូបាម៉ាកាលពីឆ្នាំ ២០១៥ ប៉ុន្តែបានហែកចោលដោយអ្នកស្នងតំណែងបន្តគឺលោកដូណាល់ត្រាំ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយកាលពីថ្ងៃពុធថាការដាក់ទណ្ឌកម្មដែលមិនស៊ីគ្នានឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឥឡូវនេះអាចត្រូវលុបចោលវិញ។

លោក Price បាននិយាយថា "យើងបានត្រៀមចាត់វិធានការចាំបាច់ដើម្បីត្រឡប់ទៅគោរពតាមតាមកិច្ចព្រមព្រៀង JCPOA រួមទាំងការដកទណ្ឌកម្មដែលមិនស៊ីគ្នានឹង JCPOA ។ ខ្ញុំមិននៅទីនេះដើម្បីផ្តល់ឱ្យអ្នកនូវជំពូកនិងខអ្វីមួយនោះទេ"។

Price បាននិយាយបែបនេះ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បាននិយាយកាលពីថ្ងៃពុធថា កិច្ចពិភាក្សានៅទីក្រុង Vienna ស្តីពីការជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានបញ្ហា បានបើកទំព័រថ្មី៕

-->
adverise with khmeread