ប៉ូលិសវៀតណាមបង្ក្រាបរោងចក្រកែច្នៃអាហារមួយ ដែលចាក់គីមីចូលបង្គាដើម្បីបង្កើនលុយចំណេញ

អ្នកឃ្លាំមើលទីផ្សារនៅក្រុងហាណូយបានបង្ក្រាបរោងចក្រកែច្នៃអាហារមួយកន្លែងសម្រាប់ចាក់សារធាតុគីមីដែលមិនបានបញ្ជាក់ទៅក្នុងបង្គារបស់ពួកគេមុនពេលដឹកជញ្ជូនទៅភោជនីយដ្ឋានផ្សេងៗក្នុងទីក្រុង។

យោងតាមលោក Nguyen Binh Minh មន្រ្តីអធិការកិច្ចធ្វើការនៅមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយបានឱ្យដឹងថា រោងចក្រនេះមានទីតាំងស្ថិតនៅសង្កាត់ Yen So Ward នៃខ័ណ្ឌ Hoang Mai។

លោក Minh បានរៀបចំការឆ្មក់បង្ក្រាបនេះជាមួយប៉ូលិសសេដ្ឋកិច្ចក្នុងតំបន់កាលពីថ្ងៃពុធ។

លោក Minh បានពន្យល់បកស្រាយថា "ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ កម្មករនៅឯកន្លែងនោះបានអះអាងថាចាក់គីមីចូលក្នុងបង្គាតាមការស្នើសុំរបស់អតិថិជន ប៉ុន្តែតាមពិតវាត្រូវបានធ្វើឡើងដោយមានការយល់ព្រមតែពីម្ចាស់រោងចក្រប៉ុណ្ណោះ"។

អាជ្ញាធរប៉ាន់ប្រមាណថាបង្គានីមួយៗមានទម្ងន់ប្រហែល ១០-១៥ ភាគរយបន្ទាប់ពីចាក់រួច ហើយបង្កើនប្រាក់ចំណេញរបស់រោងចក្រយ៉ាងច្រើន។

លោក Minh បាននិយាយថា "កម្លាំងចម្រុះបានប្រមូលសំណាកក្នុងគោលបំណងដើម្បីចង្អុលបង្ហាញថាវាជាសារធាតុគីមីអ្វីដែលត្រូវបានចាក់ចូលបង្គា។ យើងក៏នឹងចង្អុលបង្ហាញភោជនីយដ្ឋាននិងក្រុមហ៊ុនដែលបានប្រើបង្គាពីរោងចក្រកែច្នៃនេះផងដែរ"៕

-->
adverise with khmeread