adverise with khmeread 8e3e4536 cf78 4f77 b9b9 544246930b9d

Rav4​ បុក​ជាមួយ​ម៉ូតូ​របួស​បុរស​ម្នាក់ ​និង​នារី​ម្នាក់​ធ្ងន់ធ្ងរ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​ថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​៣ ​និង៣០​នា​ទី​ចន្លោះ​គីឡូម៉ែត្រ​លេខ 40-41 ​ភូមិ​ជ្រោយ​ដង២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បណ្តា​យ​ឲ្យ​របួស​២​នាក់។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ាក​ Rav4​ ពណ៍​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ ​2S-1256 បើកបរ​ដោយ​ឈ្មោះ ហង្ស វ៉ាន់​ជុំ​ ភេទ​ប្រុស ​អាយុ៦៧ឆ្នាំ​នៅ​ភូមិ​ជ្រោយ​ដង​២ ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ បាន​បើក​ចេញពីផ្ទះ​ទិសដៅពី​ភ្នំពេញ​ទៅអ្នក​លឿង​។​

    ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​ពណ៍​ខៀវ​លាយ ស​ ​ស្លាក​លេខ​ភ្នំពេញ​1CU-5739​ ​បើកបរ​ដោយ​ឈ្មោះ​ស៊ន ពិសិដ្ឋ ​ភេទ​ប្រុស ​អាយុ២២​ឆ្នាំ​នៅ​ភូមិ​រាំង​ដេក ​ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​រងរបួស​ធ្ងន់​បាន​ឌុប​ឈ្មោះ​ ចាប ស៊ី​ម៉ា​ ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ស្តៅ​កន្លែង ​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​រងរបួស​ធ្ងន់​។ ជនរងគ្រោះ​បញ្ជូនទៅ​ពេទ្យ​ភ្នំពេញ​។​

    យានយន្ត​ទាំង​២​ត្រូវបាន​ប៉ូលិស​ស្រុក​កៀនស្វាយ​នាំយកទៅ​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់