adverise with khmeread 0

សូម​ក្រឡេកមើល​ផ្ចិត ប្រសិនបើ​អ្នកមាន​ផ្ចិត​ដូច​ក្នុង​រូបនេះ​លោកអ្នក​ច្បាស់​ជា​ចង់​អាន​អត្ថបទ​នេះ​!

​    ​មាន​សញ្ញា​និង​របស់​តូចៗ​ជាច្រើន ដែល​រាងកាយ​ព្យាយាម​បញ្ជូន​ចេញ​ក្រៅ​នៅពេល​និយាយ​ដល់​ការកើត​ជំងឺ​។ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ពីស​ញ្ញា​ទាំងនេះ ព្រោះ​វា​ជា​រោគសញ្ញា​នៃ​ជំងឺ​មួយចំនួន និង​អាចជួយ​សង្គ្រោះ​ជីវិត​លោកអ្នក​ទៀតផង​នៅពេល​ដឹង​ជាមុន​និង​បង្ការ​ទុកជាមុន​ទាន់ពេល​។

​    ​អត្ថបទ​នេះ​នឹង​ប្រាប់​លោកអ្នក​ថា​តើ​រូបរាង​របស់​ផ្ចិត​អាច​ប្រាប់ថា​សរីរាង្គ​ណាមួយ​ក្នុង​រាងកាយ​កំពុង​បំពេញ​មុខងា​មិនល្អ​ដោយ​របៀប​ណា​។

​    ​១. ផ្ចិត​លៀន​ចេញ​ក្រៅ​
​    ​ប្រសិនបើ​ផ្ចិត​របស់លោក​អ្នកមាន​រូ​ប​រាង​បែបនេះ លោកអ្នក​ត្រូវ​ពិនិត្យ​ឱ្យបាន​ជាប់លាប់​មែនទែន​ដើម្បី​កុំឱ្យ​វា​លូត​ធំ​ឡើងៗ​។ ប្រសិនបើ​វា​លៀន​ចេញ​ក្រៅ​ខុសប្លែក​ពី​ធម្មតា វា​មិនមែនជា​សញ្ញា​ធម្មតា​ទេ វា​ជាស​ញ្ញា​ដំបូង​នៃ​ជំងឺ​ក្លន​។

​    ​២. រាង​ពក​តូច​
​    ​មនុស្ស​ដែលមាន​ផ្ចិត​រាង​ពក​តូច​គឺ​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ និង​ឆ្លង​វីរុស​ផ្សេងៗ​។​

​    ​៣. ផ្ចិត​ខ្ជឹប​ចូលគ្នា​រាង​ត្រ​វែង
​    ​ផ្ចិត​បែបនេះ​បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​។ មួយវិញទៀត មនុស្ស​ដែលមាន​ផ្ចិត​រាង​បែបនេះ​ភាគច្រើន​មាន​បញ្ហា​ជាមួយនឹង​ទម្ងន់​។ វា​ក៏​អាច​ចង្អុលបង្ហាញ​ពី​ការ​ទល់លាមក​ផងដែរ​។

​    ​៤. ផ្ចិត​មើលទៅ​រាង​ដូច​ត្បូង​ពេជ្រ​
​    ​វា​អាច​ចង្អុលបង្ហាញ​ពី​ឈឺក្បាល​ប្រកាំង​ខ្លាំង និង​ឈឺ​សាច់ដុំ​ព្រមទាំង​ឈឺ​ឆ្អឹង​។ ហើយ​វា​ក៏​ជាស​ញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។

​    ​៥. ផ្ចិត​រាង​អក្សរ U
​    ​មនុស្ស​ដែលមាន​ផ្ចិត​រាង​អក្សរ U ឧស្សាហ៍​មាន​បញ្ហា​ស្បែក និង​ជំងឺ​តម្រងនោម​។ ជាងនេះទៅទៀត វា​អាចធ្វើឱ្យ​ទារក​កើតមក​ខូច​ទ្រង់ទ្រាយ​ដងខ្លួន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់