adverise with khmeread 56856856

គ្រឿងផ្សំ​តែ​ពីរ​ប៉ុណ្ណោះ​គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​ក្នុងពេល​បី​បួន​នាទី​!

​    ​ប្រសិនបើ​លោកអ្នក​មាន​ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម លោកអ្នក​អាច​បន្ថយ​សម្ពាធ​ឈាម​ក្នុងពេល​តែ​បី​បួន​នាទី​ប៉ុណ្ណោះ​ជាមួយនឹង​អាហារ​ពីរ​មុខ​ដូចខាងក្រោម​៖

​    ​១. ម្សៅ​ដើម​យីហ៊ុប​
​    ​ការសិក្សា​ជាច្រើន​បាន​បញ្ជាក់ថា ម្សៅ​ដើម​យីហ៊ុប​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​រហ័ស​ចំពោះ​មនុស្ស​ធំ​។ ប្រសិនបើ​លោកអ្នក​បញ្ចូល​ម្សៅ​ដើម​យីហ៊ុប​កន្លះ​ស្លាបព្រា​បាយ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​វា​នឹង​ជួយ​លោកអ្នក​គ្រប់គ្រង​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​នោះឡើយ​។ ដើម្បី​ប្រសិទ្ធភាព​ខ្ពស់ លោកអ្នក​អាចដាក់​វា​ឱ្យ​រលាយ​ក្នុង​មាត់ សឹម​លេប​វា​ចូល​។

​    ​២. ខ្ទឹមស​
​    ​វា​ជា​អាហារ​ល្អ​ដល់​សុខភាព​មួយ​ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​លឿន​ផងដែរ​។ ខ្ទឹមស​បានចេញ​ធ្វើ​ប្រតិបត្តិការ​ក្នុង​សរសៃឈាម ដូច្នេះ​វា​ជួយ​ឱ្យ​ឈាម​ហូរ​បាន​ស្រួល​សព្វ​រាងកាយ​ជាហេតុ​ធ្វើឱ្យ​សម្ពាធ​ឈាម​ថយចុះ​។ ដើម្បី​បន្ថយ​សម្ពាធ​បាន​ភ្លាមៗ​លោកអ្នក​គួរ​ពិសា​ខ្ទឹមស​មួយ​កំ​ពិស​ជាមួយនឹង​នំប៉័ង ឬ​អាហារ​ផ្សេងៗ​ទៀត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់