adverise with khmeread Apple beet carrot juice 1

រូបមន្ត​ទឹកក្រឡុក​សម្រាប់​បង្កើន​ថាមពល​ខ្លាំងក្លា​បំផុត​!

    ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វះ​ស្វែងរក​វិធី​ជំរុញ​ថាមពល​តាមបែប​ធម្មជាតិ ដោយ​ចៀសវាង​ការផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​ខ្លី​និង​ផ្តល់​ផលវិបាក​រយៈពេល​វែង​នោះ លោកអ្នក​គួរ​សាកល្បង​ទឹកក្រឡុក​ធម្មជាតិ​ខាងក្រោម​នេះ​វិញ​។

​    ​ជាមួយនឹង​រូបមន្ត​នេះ លោក​អ្នកនឹង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ប្រឆាំង​វីរុស​នានា​ជាច្រើន​។

​    ​* គ្រឿងផ្សំ​៖
​    ​- ប៉ោម ១ ផ្លែ
​    ​- ក្រូចពោធិ៍សាត់ ១ ផ្លែ​
​    ​- ការ៉ុត ១ មើម​
​    ​- ឆៃ​ថា​ក្រហម ១ ម៉ើ​ម​
​    ​- ខ្ញី​ប្រវែង ៣-៤ សង់ទីម៉ែត្រ​
​    ​- ក្រូច​ភ្លា ១ គ្រាប់ (​ឬ​ក្រូចឆ្មា​ក៏បាន​)

​    ​* របៀប​ផ្សំ​
​    ​ចិត​សំបក កាត់កង់ៗ និង​កោស​សាច់ ប៉ោម ខ្ញី ការ៉ុត ឆៃថាវ និង​ច្របាច់​យក​ទឹកក្រូច​ពោធិ៍សាត់ និង​ក្រូចឆ្មា រួច​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក​ជាការ​ស្រេច​។ លោកអ្នក​ក៏​អាច​បន្ថែម​ប្រេង​អូ​លីវ​បន្តិចបន្តួច​ផងដែរ​ប្រសិនបើ​ចង់​។ ទទួលទាន​ទឹកក្រឡុក​នេះ​ឱ្យបាន​ជាប្រចាំ នឹង​ជួយ​ជំរុញ​ថាមពល​លោកអ្នក​ឱ្យ​ខ្លាំង​ដូច​ដំរីសា​យ៉ាង​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ

អ្នកនឹងចូលចិត្ត

មតិយោបល់