adverise with khmeread Gallery 1459356447 p1270449

តើ​មានរឿង​អ្វី​កើតឡើង បើសិនជា​អ្នក​មិន​កំណត់ Flight Safe Mode លើ​ទូរស័ព្ទ​ពេល​នៅលើ​យន្តហោះ​?

    ​ពួកយើង​ត្រូវគេ​ប្រាប់​មុន​រួចទៅហើយ​ឱ្យ​កំណត់​ទូរស័ព្ទដៃ​និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងទៀត​ជា Flight Safe Mode ខណៈពេល​ពួកយើង​នៅលើ​យន្តហោះ​។​

​    ​ប៉ុន្ដែ​មានរឿង​អាក្រក់​អ្វី​អាច​កើតឡើង​? តើ​ទូរស័ព្ទ​មួយគ្រឿង​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស​នៅលើ​យន្តហោះ​ដែរ​ទេ​?

​    ​យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​ដោយ​វេ​ប​សាយ DailyMail លទ្ធផល​នៃ​ការមិន​ប្រើ Safe Mode គឺ​ទំនងជា​បន្ថែម​ការរំខាន​ដល់​អាកាសយានិក ដែល​ជាការ​គំរាម​គំហែង​មួយ​ដល់​សុវត្ថិភាព​បើកបរ​។​

​    ​ផលប៉ះពាល់​ដល់​ធំ​បំផុត​គឺ​អ្នកបើក​យន្តហោះ​នឹង​ពិបាក​ក្នុងការ​ទំនាក់ទំនង​ដោយសារ​ប្រព័ន្ធ​រំខាន​របស់​ទូរស័ព្ទ​។​

​    ​ការដែល​មិនអាច​ទំនាក់ទំនង​ជាមួយនឹង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងទៀត​ពី​ចម្ងាយ គឺជា​ផលវិបាក​របស់​អ្នកបើក​យន្តហោះ​ដើម្បី​គ្រប់គ្រង​ចរាចរណ៍​លើ​អាកាស​ជាមួយនឹង​សំឡេង​រំខាន ទោះបីជា​យូរៗ​ឮ​ម្តង តែ​វា​ល្មម​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​អ្នកបើក​យន្តហោះ​ពិបាក​បញ្ជា​យន្តហោះ និង​ចុងក្រោយ​អាច​បណ្តាលឱ្យមាន​ឧបទ្ទវហេតុ​ផ្សេង​ដោយ​ប្រការ​ណាមួយ​។

​    ​ដូច្នេះ ប្រសិនបើ​ឡើង​ជិះ​យន្តហោះ ត្រូវ​កំណត់ Flight Safe Mode ជានិច្ច ប្រសិនបើ​មិន​ចង់​ជួប​គ្រោះអាក្រក់​ទេនោះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់