adverise with khmeread 3cf6abfb 92ba 4d14 887c 2e0ec790bc9e

បើករថយន្ដ​បញ្ច្រាសទិស​ចរាចរណ៍​បុក​រ៉ឺម៉ក​កង់​បី​របួស​៥​នាក់​រួច​គេចខ្លួនបាត់​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ រថយន្ដ​ម៉ាក​ព្រូស​មួយគ្រឿង​ទំនងជា​ម្ចាស់​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន​និង​បញ្ច្រាសទិស​ចរាចរណ៍​បាន​ជ្រុល​ទៅបុក​ម៉ូតូ​​រ៉ឺ​ម៉ក​កង់​បី​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​​រ៉ឺម៉ក​កង់​បី​រងរបួស​ធ្ងន់​ពីរ​នាក់​និង​ស្រាល​បីនាក់ ហើយ​រថយន្ដ​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ ដោយ​បន្សល់​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​។​

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​៤០​នាទី​យប់ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល សំពៅ​មាស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

     ប្រភពព័ត៌មាន​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយគ្រឿង​ជិះ​គ្នា​៥​នាក់ មាន​ក្មេង​ពីរ​នាក់​និង​មនុស្ស​ចាស់​បីនាក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវភ្លោះ​អូរឫស្សី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម​។​

     ប្រភព​ភ​បាន​បន្តថា ពេលដែល​មកដល់​ចំណុច​រង្វង់​មូល​សំពៅ​មាស​អ្នកបើក​​រ៉ឺម៉ក​កង់​បី​បាន​បើក​វាង​រង្វង់​មូល​ទៅតាម​ទិសដៅ​ចរាចរណ៍តែ​ពេល ដែល​កំពុងតែ​បើក​ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​ម៉ាក​ព្រូ​សព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2AD-8968 ដែល​ទំនងជា​ម្ចាស់​រថយន្ដ​ស្រវឹង​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​និង​រេ​ពេញ​ផ្លូវ​បាន​ជ្រុល​មក​បុក​​រ៉ឺម៉ក​កង់​បី​ចំ​ពីមុខ​ពេញទំហឹង ​(​បញ្ច្រាសទិស​ចរាចរណ៍​)​ បណ្ដាល​ឲ្យ​រ៉ឺម៉ក​កង់​បី​វិល​មួយ​ជុំ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង និង​អ្នកជិះ​លើ​រ៉ឺ​ម៉ក​កង់​រងរបួស​ធ្ងន់​ពីរ​នាក់​និង​បីនាក់​ទៀត​រងរបួស​ស្រាល​។​

     ក្រោយពី​កើតហេតុ​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់ តែ​ស្លាក​លេខ​រថយន្ដ​បាន​ធ្លា​ក់នៅ​កន្លែង​កើ​ហេតុ​។​

     បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​រ៉ឺម៉ក​កង់​បី​និង​ស្លាក​លេខ​រថយន្ដ​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ដ​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់