adverise with khmeread 9824adbc 151b 4919 8f42 058d8e391b9a

ម្ចាស់ផ្ទះ​ទៅ​ស្រុក​ចូលឆ្នាំ ចោរ​គាស់​ផ្ទះ​ប៉ូលិស​ឃាត់​២​នាក់​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បង្ក្រាប​ក្នុងករណី​គាស់​ទម្លុះ​ទ​ម្លា​ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង២​ និង​៣០​នាទី​រសៀល​ថ្ងៃទី​១២ ​ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច ផ្ទះ​លេខ​៦៨​បេ ផ្លូវ​១០១៩ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈពេល​ម្ចាស់ផ្ទះ​ទៅ​ស្រុក​ចូលឆ្នាំ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ ៖ ​គឺ​១-​ឈ្មោះ ​ទន់ ត្រេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌច្បារអំពៅ​។​ និង​២-​ឈ្មោះ គង់ រ៉ាវុធ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរប​គ្មាន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បា​អំពៅ​។ ​សម្ភារៈ​បាត់បង់ លុយ​៦០០​ដុល្លារ ​និងឡេ​ប​ថប​០១​គ្រឿង របស់​ឈ្មោះ រិ​ន រតនា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​កន្លែងកើតហេតុ​។​

      ប៉ូលិស​បន្តថា សម្ភារៈ​បន្សល់ទុក​ ឡេ​ប​ថប​១,​ទួ​រ​ល្វី​ស​២​ និង​ឧបករណ៍​គាស់​ផ្ទះ​មួយចំនួន​ និង​គ្រោងបង្អួច​គាស់​ហើយ​០១​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុតាង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់