adverise with khmeread Ec83e083 32e9 4f65 a0ab c78e4d05d091

ជិត​ដល់​ម៉ោង​ទេវតា​យាងចុះ ប្រើ​ចបកាប់​វាយ​គ្នា​ជាប់​ខ្នោះ​ខាន​ចូលឆ្នាំ​

     កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​នៅ​ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង ៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ផ្ទះ​ឈ្មោះ រុន សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ក្នុងភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ​ ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ រី ស្មៀន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេត​ខាងលើ ​រងរបួស​ចំ​សៀត​ថ្កា​ខាងស្តាំ។​

     ចំណែក​ជនល្មើស​ឈ្មោះ រុន រដ្ឋា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូ​​មិ​កំពង់ស្វាយ ឃុំកំពង់ស្វាយ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​កូន​ម្ចាស់ផ្ទះ )។ ​​វត្ថុតាង​ចាប់យក​ចបកាប់ ដង​ឬ​ស្សី​០១​ប្រវែង​១៧០ ស​.​ម ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​បានមក​ស្រែក ជេរ ម្តាយ​ជនល្មើស​នៅមុខ​ផ្ទះ រួច​ក៏ដើរចូលទៅ​ក្នុងផ្ទះ ​ដាល់​ម្តាយ​ជនល្មើស​មួយ​ដៃ​ចំ​ដើមទ្រូង។ ពេលនោះ​ម្តាយ ជនល្មើស​បាន​ស្រែក​ឲ្យ​កូន​(​ជនល្មើស​)ជួយ។ ឮដូចនេះ​ជនល្មើស បាន​ចូលទៅ​ជួយ​ម្តាយ​តែ ត្រូវ​ជនរងគ្រោះ​ស្ទុះ​មក​វាយ តែ​វាយ​មិនត្រូវ​ឃើញ​​ដូចនេះ​ជនល្មើស​បាន​យក​ចបកាប់​ដែល​នៅ​មាត់​ទ្វារផ្ទះ​មក​គ្រវី ដើម្បី​គំរាម​កុំ​ឲ្យ​ជនរងគ្រោះចូល​ មក​ទៀត តែ​ជនរងគ្រោះ​នៅតែ​ស្ទុះ​ចូល មកទៀត​បណ្តាល​ឲ្យ​ត្រូវ​នឹង​ចបកាប់​ចំ​សៀត​ថ្កា​ខាង ស្តាំ​រងរបួស​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

     ចំណែក​ជនល្មើស​ត្រូវ បាន​កម្លាំង​ប៉ុ​ស្តិ៍​ឃាត់​មក​ប៉ុស្តិ ​ដើម្បី​សួរនាំ​និង​បញ្ជូនមក​អធិការ ដ្ឋា​នប​ន្ត​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់