adverise with khmeread E2779f92 d3f4 459e 8639 237bda987b19

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើប្រាស់​លិខិតបញ្ជាក់​មិន​ពិត​

    កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​១៣ ​ខែមេសា​ ឆ្នាំ២០១៦​ ម៉ោង​៤​ និង​១៥​នាទី ល្ងាច​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ភូមិ​ក្រោលគោ ​ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​ម្លាំ​ង ប៉ុស្តិ៍​សំបួរមាស​ស្រាវ ជ្រាវ​ចាប់ខ្លួន​ឈ្មោះ​ឡៅ សែត ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរកសិករ នៅ​ភូមិ​ក្រោលគោ​ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    ​​ប៉ូលិស​បន្តថា កា​ចាប់ខ្លួន​តាម​ដីកា​ពីបទ​ប្រើប្រាស់​លិខិត បញ្ជាក់​មិន​ពិត​ប្រព្រឹត្ត​កាល ពីថ្ងៃ​ទី​០៥ ​ខែមិថុនា​ ឆ្នាំ២០១៤​នៅ​ចំណុច​ភូមិ គ្រោលគោ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥១៥​ដកប​ចខ ចុះ​ថ្ងៃទី​១៧.០៧.២០១៥​​ របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល។​ ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់