adverise with khmeread B2e0d96a b571 4f1c a3ff 8f39590156fd

បុរស​ម្នាក់​ទៅ​ចូលឆ្នាំ​នៅក្នុង​គុក​

     កណ្ដាល ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ស្រាវជ្រាវ និង​បង្ក្រាប ហើយ​ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ​នៅ​ថ្ងៃទី​១៣ ខែមេសា​ ឆ្នាំ​២០១៦​​ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល​ពីបទ​ប្រើ​ហិង្សា​ដោ​យចេតនា​។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ពុក​ឬ​ស្សី បាន​ស្រាវជ្រាវស៊ើប​អង្កេត ចាប់ខ្លួន​តាម​ដីកា ០១​នាក់​ឈ្មោះ ហ៊ឺ​ន សុជាតិ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ​កា​ចាប់ខ្លួន​គឺ​យោង​ដីកា​លេខ ៨១៤ ចុះ​ថ្ងៃទី ១៦.​តុលា​.២០១៥​​ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើប​សួរសាលាដំបូង​ខេត្តកណ្តាល​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ប្រព្រឹត្ត​នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤។​

      ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់