adverise with khmeread 1

បន្ទាប់ពី​ផ្តួល Barcelona រួចមក កីឡាករ Griezmann បង្ហាញ​សញ្ញា​ថា​នឹងមិន​ចាក​ចេញពី​ក្រុម Atl. Madrid ឡើយ​

​    ​ក្រុម​ខ្លាំង Atletico Madrid បាន​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League បន្ទាប់ពី​កីឡាករ Antoine Griezmann រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។

​    ​តារា​សញ្ជាតិ​បារាំង​រូបនេះ បានតែ​ត​បញ្ចូល​ទី​ក្រុម​អ្នកមាន​បុណ្យ​នៅ​តង់​ទីមួយ​មុននឹង​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​នៅ​ចុង​ម៉ោង​តង់​ទី​ពីរ​។​

​    ​បន្ទាប់ពី​ការប្រកួត គាត់​បាន​និយាយថា "​ក្រុម​អ្នកគាំទ្រ​ពិតជា​គាំទ្រ​ពួកយើង​យ៉ាង​ពេញទំហឹង ហើយ​នេះហើយ​បាន​ជំរុញ​ទឹកចិត្ត​ពួកយើង​នៅក្នុង​ការប្រកួត​សំខាន់​បែបនេះ​"​។​

​    ​គាត់​បាន​បន្តថា "Barcelona តែងតែ​ធ្វើឱ្យ​អ្នក​ឈឺចាប់ ប៉ុន្តែ​យើង​បាន​ផ្លាស់ប្តូរ​ពួកគេ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនៈភាព​ចំពោះ​ក្រុម​មួយ​នេះ​ខ្លាំងណាស់​"៕

 

adverise with khmeread
ប្រភព៖ Marca

មតិយោបល់