1

លោក Guardiola៖ ខ្ញុំ​ដឹងថា Ronaldo ចង់ឱ្យ Benfica ជាប់​! ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​គាត់​ផង​!

​    ​លោក Pep Guardiola ពិត​ជាមាន​មោទនៈភាព​ចំពោះ​ក្រុម​របស់គាត់​បន្ទាប់ពី​ពួកគេ​បាន​បំបាក់​ក្រុម​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់ Benfica ដើម្បី​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League​។​

​    ​បន្ទាប់ពី​ការប្រកួត គាត់​បាន​លេងសើច​ថា "​ខ្ញុំ​ដឹងថា Cristiano Ronaldo ចង់ឱ្យ Benfica ឆ្លងទៅ​វគ្គ​បន្ទាប់​! ដូច្នេះ​ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​គាត់​នឹងមិន​មានឱកាស​ដើម្បី​លេង​ពួកគេ​"​។​

​    ​លោក​ក៏បាន​សរសើរ Benfica ក្រោយ​ការប្រកួត​ថា "Benfica ធ្វើទុក្ខ​យើង​យ៉ាងខ្លាំង​ក្លា ប៉ុន្តែ​ពួកគេ​ក៏បាន​បាត់បង់​កីឡាករ​សំខាន់ៗ​មួយចំនួន​ផងដែរ​។ យើង​ប្រយុទ្ធ​ល្អ​ជាង​នៅ​ទីក្រុង​ម៉ូ​និក​ហើយ​នេះហើយ​ជា​ភាពខុសគ្នា​"​។​

​    ​គាត់​ក៏បាន​និយាយ​ពី​លទ្ធភាព​ប៉ះ​អនាគត​ក្រុម Manchester City ថា "​អ្នក​ទាំងអស់គ្នា​ដឹងថា ខ្ញុំ​នឹង​នៅ​ក្រុម Manchester City នៅ​ឆ្នាំក្រោយ ហើយ​ពួកយើង​ក៏​ប្រហែលជា​នឹង​ជួបគ្នា​នៅ​ជុំ​បន្ទាប់ ប៉ុន្តែ​យើង​ក៏​អាច​ជួប​ក្រុម​ដទៃទៀត​ដែល​នៅសល់ ហើយ​យើង​ផ្តោត​តែ​លើ​បញ្ហាសំខាន់​ប៉ុណ្ណោះ ដែល​នោះ​គឺ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​"៕

ប្រភព៖ Marca

មតិយោបល់