adverise with khmeread 1

ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford នៅតែ​រក្សា​ការងារ​របស់លោក Louis van Gaal

    ​លោក Louis van Gaal បានចេញ​មុខការ​ពារ​តំណែង​របស់គាត់​របស់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United បន្ទាប់​យុវជន​ឆ្នើម Marcus Rashford បាន​ដឹក​ដៃ​ក្រុម​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត FA Cup កាលពី​យប់មិញ​។​

​    ​Rashford ធ្វើបាន​យ៉ាង​ល្អ​បន្ទាប់ពី​កាច់ចង្កេះ​ខ្សែការពារ​និង​ស៊ុត​ទៅរក​កែង ៩០ ដឺ​ក្រេ​នៅ​បង្គោល​ទី​បន្ទាប់មក Marouane Fellaini ក៏បាន​ប៉ែង​បញ្ចូល​ទី​បាន​យ៉ាង​ងាយស្រួល​នៅក្នុង​ជ័យជម្នះ ២-១ ទៅលើ​ក្រុម West Ham​។​

​    ​បន្ទាប់ពី​ការប្រកួត លោក Van Gaal បាន​អួតថា "​ខ្ញុំ​ចង់​ឈ្នះ​ពានរង្វាន់​នៅទីនេះ​! ខ្ញុំ​បានឈ្នះ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​បានធ្វើការ ហើយ​ខ្ញុំ​ចង់​ឈ្នះ​វា​នៅទីនេះ​។ ខ្ញុំ​មិន​សំខាន់​ឡើយ ប៉ុន្តែ ក្លឹប​និង​ក្រុម​អ្នកគាំទ្រ​ទេ​ដែល​សំខាន់​។ នៅពេលដែល​អ្នកលេង​ការប្រកួត​នៅ​ទឹកដី Upton Park ហើយ​លេង​ដូច​ទើបតែ​ចាញ់​ពី​ប្រកួត​មុន វា​បង្ហាញថា ក្រុម​របស់ខ្ញុំ​បង្ហាញ​ភាព​មោះមុត​"​។​

​    ​គាត់​បាន​បន្ត​អួត​ទៀតថា "​ខ្ញុំ​ធ្វើ​ការងារ​របស់ខ្ញុំ ហើយ​ធ្វើ​វា​បាន​យ៉ាង​ល្អ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​បានធ្វើការ ហើយ​កន្លែង​ដែល​ខ្ញុំ​បានធ្វើ​ការងារ ខ្ញុំ​ឈ្នះ​ពានរង្វាន់​។ ដូច្នេះហើយ ទើប​ខ្ញុំ​នៅ​ក្លឹប Manchester United! ខ្ញុំ​នៅទីនេះ​ព្រោះ​ខ្ញុំ​ឈ្នះ​ពានរង្វាន់ តែ​មិនមែន​មកពី​ខ្ញុំ​ជា​គ្រូ​អន់​នោះទេ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់