adverise with khmeread 1

​កីឡាករ Leicester បី​រូប​ជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង​កីឡាករ​ល្អ​ប្រចាំឆ្នាំ​សម្រាប់​ក្របខ័ណ្ឌ Premier League

    ​សហ​ព័​ន្ទ​បាល់ទាត់​អាជីព ហៅ​កាត់ PFA បានប្រកាស​បេក្ខជន​ចុងក្រោយ​ទាំង​ប្រាំ​មួយរូប​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ​សម្រាប់​រដូវ​កាល​នេះ​។​

​    ​កីឡាករ​របស់​ក្រុម​កំពូល​តារាង Leicester ជាប់​ក្នុង​ប​ញ្ចី​បេក្ខជន​ចុងក្រោយ ដោយមាន​កីឡាករ Riyad Mahrez, Jamie Vardy និង N’Golo Kante​។​

​    ​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ​គឺ​កីឡាករ Harry Kane ដែល​បានឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ​កាលពី​ឆ្នាំមុន ក៏​ស្ថិត​ក្នុងចំណោម​បេក្ខភាព​ចុងក្រោយ​ទាំង​ប្រាំ​មួយរូប​ផងដែរ ដោយ​រួមជាមួយ​ខ្សែបម្រើ​ពូក​កែ​ទាត់​បាល់ Free Kick កីឡាករ Dimitri Payet របស់ West Ham​។​

​    ​Mesut Ozil របស់ Arsenal ដែល​ប​ញ្ចូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន ១៨ គ្រាប់​ក្នុង​រដូវ​កាល​នេះ ក៏​ស្ថិតនៅក្នុង​ប​ញ្ចី​នេះ​ផងដែរ​។​

​    ​រីឯ​ប​ញ្ចី​សម្រិតសម្រាំង​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំ​រដូវ​កាល​នេះ គេ​សង្កេតឃើញ​មាន​កីឡាករ​របស់ Spurs ពីរ​នាក់​ដែល​ស្ថិត​បញ្ជី​បេក្ខជន​ចុងក្រោយ​ទាំង​ប្រាំមួយ​នាក់ ខណៈ Harry Kane ក៏​ស្ថិត​ក្នុងនោះដែរ ដោយ​អម​ជាមួយ​មិត្ត​រួម​ក្រុម Dele Alli​។​

​    ​ដៃគូ​ប្រយុទ្ធ Romelu Lukaku និង Ross Barkley របស់​ក្រុម Everton ក៏មាន​វត្តមាន​ក្នុងការ​ប្រកួតប្រជែង​នេះដែរ ជាមួយ​ខ្សែបម្រើ Philippe Coutinho របស់ Liverpool និង​អ្នកចាំទី​របស់​ក្រុម Stoke City កីឡាករ Jack Butland៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់