adverise with khmeread Alexis sanchez1

Alexis Sanchez មានឱកាស​ចូល​លេង​តិចតួច​ពេល​ប៉ះ Manchester City

​កីឡាករ Alexis Sanchez អាច​នឹង​ត្រលប់មក​ចូលរួម​ជាមួយ Arsenal វិញ​បន្ទាប់​រងរបួស​សរសៃ​ពួរ​ភ្លៅ​កាលពី​ជំនួប​ជាមួយ​ក្រុម Norwich កាលពី​ថ្ងៃទី ២៩ ខែ​វិឆ្ឆិកា កន្លងទៅ ប៉ុន្តែ​លោក Arsene Wenger បានបញ្ជាក់​ទុក​មុន​ថា​គាត់​ប្រហែលជា​មិនទាន់​ឲ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​របស់គាត់​ឆាប់​វិល​ត្រលប់​មកវិញ​លឿន​ពេក​ទេ បន្ទាប់ពី​ទើបតែ​ជា​បញ្ហា​របួស​សរសៃពួរ​ភ្លៅ​។ 

​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្រាប់​អំពី​ស្ថានភាព​របស់ Alexis Sanchez ថា "Alexis Sanchez មាន​ឪ​កាស​តិចតួច​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​ក្រុម​ឡើងវិញ ប៉ុន្តែ​យើង​ក៏​មិន​ប្រាកដ​ដែរ​ព្រោះ​វា​លឿន​ពេក​...Sanchez គ្រាន់តែ​ធ្វើការ​ហ្វឹកហាត់​រត់​ប៉ុណ្ណោះ​ប៉ុន្តែ​មិនបាន​ចូលរួម​ហ្វឹកហាត់​ពេញលេញ​ទេ​"​។ គាត់​ក៏បាន​គូសបញ្ជាក់​ប្រាប់​ផងដែរ​ថា​កីឡាករ​ដែល​បាន​លេង​ជាមួយ Aston Villa កាលពី​សប្តាហ៍​មុន​គឺ​នឹង​មានមុខ​នៅ​សប្តាហ៍​ក្រោយ ហើយ​កីឡាករ​ដែល​រងរបួស​ពី​បីនាក់​អាច​នឹង​វិល​ត្រលប់​មកវិញ​ផងដែរ​៕ 

​ប្រភព​៖ មេត្រូ

adverise with khmeread

មតិយោបល់