adverise with khmeread 1

​ស្ថិតិ​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​អ្នកគាំទ្រ Manchester United ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​

​    ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Cristiano Ronaldo វ័យ ៣១ ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ដែល​ខ្សែការពារ​ជាច្រើន​ក្នុង​លោក​ភ័យខ្លាច​នៅក្នុង​ផ្នែក​ខ្លះ​នាពីរ​សតវត្សរ៍​ចុងក្រោយ​នេះ ជាពិសេស ចាប់តាំងពី​ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ ២០០៩​។​

​    ​បន្ទាប់ពី​បង្ហាញខ្លួន​ចំនួន ៣៤២ ប្រកួត​ឱ្យ​អធិរាជ​ស Real Madrid រួចមក Ronaldo រកបាន​គ្រាប់​បាល់​ចំនួន ៣៥៩ គ្រាប់ ដែល​ភាគរយ​មួយ​ប្រកួត​គាត់​ស៊ុត​ចូល ១,០៥ គ្រាប់ និង​រួមជាមួយ​ការបញ្ជូន​គ្រាប់​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន ៩៩ គ្រាប់​។​

​    ​កីឡាករ​បាលទាត់​មិន​អាជីព​ជាច្រើន​ទម្រាំ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ៗ​នៅក្នុង​ការប្រកួត​ដាក់​ស្បែក​ធ្វើជា​ហ្គោ​ន​នោះ វា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ Ronaldo ធ្វើ​វា​បាន​យ៉ាង​ងាយស្រួល​នា​ប្រាំពីរ​រដូវ​កាល​ចុងក្រោយ​នេះ ដោយ​រួមបញ្ចូល​ទាំង​ក្របខ័ណ្ឌ La Liga និង Champions League៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់