adverise with khmeread 1

​កីឡាការិនី​បាល់ទាត់​វិទ្យាល័យ​ទាំងនេះ​លេង​សាហាវ​ជាង​កីឡាករ​ប្រុសៗ​ទៅទៀត​!

    ​អ្នកចាំទី​ម្នាក់​របស់​ក្រុមបាល់ទាត់​វិទ្យាល័យ​នៅ​អា​មេក​រិ​កមួយ​ត្រូវបាន​ពិន័យ​ពីរ​ប្រកួត​បន្ទាប់ពី​ហក់​ជល់​គូប្រកួត​។​

​    ​វីដេអូ​ហេតុការណ៍​នេះ​បាន​បង្ហាញថា អ្នកចាំទី​របស់​ក្រុម Pine Forest កីឡាការិនី Cassie Sturtz បាន​បណ្តោយឱ្យ​បាល់​ហូរ ប៉ុន្តែ​នាង​បាន​ហក់​ជល់​ទាំង​កម្រោល​ទៅលើ​គូប្រកួត​មកពី​ក្រុម Pinecrest High School គឺ​កីឡាការិនី Riley Barrett​។​

​    ​នាង Barrett បាន​ដេក​នៅលើ​ស្មៅ​ស្តូកស្តឹង​បន្ទាប់ពី​ការ​ប៉ះ​ទ​ង្កិ​ច​ដែល​មើលទៅ​ពិតជា​ធ្ងន់ធ្ងរ​នេះ ប៉ុន្តែ​មានការ​រាយការណ៍​ថា នាង​អាច​ងើប​បាន​និង​បាន​ដើរ​ចេញពី​ទីលាន​ដើម្បី​ទទួល​ការពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​។​

​    ​មន្ត្រី​អាជ្ញាកណ្តាល​នៅក្នុង​ការប្រកួត​នោះ មិនបាន​បង្ហាញ​ប្រតិកម្ម​ភ្លាមៗ​ឡើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ដែលជា​ជនរងគ្រោះ​នោះ ត្រូវបាន​កាត់ក្តី​ថា រត់​នៅ​តំបន់ Offside ទៅវិញ​។​

​    ​អ្នកចាំទី Sturtz ត្រូវបាន​ពិន័យ​ពីរ​ប្រកួត​ដោយសារ "​កំហុស​ប៉ះពារ​ជាក់ស្តែង​ដោយ​ចេតនា​នេះ​"​។ ការប្រកួត​នោះបាន​បញ្ចប់​ដោយ​ក្រុម Pinecrest High School បាន​យកឈ្នះ ក្រុម Pine Forest ក្នុង​លទ្ធផល ៤-១៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់