adverise with khmeread 1

​មានការ​អះអាងថា ផ្ល​យ​មេ​វ៉េ​ឌ៍រ និង មែន​នី ប៉ាក​គី​អៅ អាច​ប្រកួត​សងសឹក​នាពេលខាងមុខ​

    ​កីឡាករ​ប្រដាល់​ចូលនិវត្តន៍ ផ្ល​យ​មេ​វ៉េ​ឌ៍រ និង មែន​នី ប៉ាក​គី​អៅ អាច​នឹង​ប្រកួត​សឹង​សឹក នេះ​បើ​យោងតាម​អ្នក​ផ្សព្វផ្សាយ​ប្រដាល់​ដ៏​ល្បី លោក Bob Arum​។​

​     អ្នក​ទាំងពីរ​បាន​វាយ​គ្នា​នៅក្នុង​ការប្រកួត​ថ្លៃ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែឧសភា ឆ្នាំ ២០១៥ ដែល​ត្រូវបាន​ជឿថា បាន​រកប្រាក់​កម្រៃ​ចំនួន​ដល់​ទៅ ៦០០ លាន​ដុល្លារ​។​

​    ​នៅពេលនោះ មេ​វ៉េ​ឌ័​រ បានទទួល​ជ័យជម្នះ​ដោយ​ការសម្រេច​ជា​ឯកច្ឆន្ទ​នៅក្នុង​ទីក្រុង Las Vegas ហើយ​ក្រុម​អ្នកគាំទ្រ​វិស័យ​ប្រដាល់​ក៏បាន​ស្នើឱ្យ​មានការ​ប្រកួត​សងសឹក​តាំងពី​ពេល​នោះមក​។​

​    ​ឥឡូវ​អ្នក​ប្រដាល់​ទាំងពីរ​អះអាងថា ពួកគេ​បាន​ចូលនិវត្តន៍​ជាមួយ ប៉ាក​គី​អៅ បាន​ទទូច​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថា ជ័យជម្នះ​ទៅលើ​កីឡាករ ធី​ម៉ូ​ធី ប្រ៊ែ​ត​លី នឹង​ក្លាយជា​ការប្រកួត​ចុងក្រោយ​របស់គាត់​។​

​    ​ប៉ុន្តែ​ឥឡូវ​លោក Arum បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ពេញចិត្ត​ខណៈ​លោក​បាន​ប្រាប់​វេ​ប​សាយ TMZ ថា "​ឱកាស​ប្រកួត​សងសឹក​អាចមាន ៥០/៥០ ប៉ុន្តែ​វា​អាច​នឹង​កើតឡើង​ជាជាង​មិនកើត​ឡើង​"​។

​    ​គាត់​បាន​បន្តថា "​ប្រសិនបើ​ការប្រកួត​កើតឡើង​មែន ខ្ញុំ​ជឿថា មែន​នី​នឹង​វិល​ត្រឡប់មកវិញ​សម្រាប់​ការប្រកួត​នេះ​។ ប្រសិនបើ​នរណាម្នាក់​ក្នុងចំណោម​ពីរ​នាក់​នេះ​យល់ព្រម តាម​អារម្មណ៍​របស់ខ្ញុំ​គឺថា ពួកគេ​នឹង​មិនអាច​បដិសេធ​បានឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់