adverise with khmeread 0

វីដេអូ​ត្រាប់​កំប្លែង​រិះគន់​រឿង Descendants of the Sun គាស់កកាយ​ខ្ទេច​ពី​ឈុត​ភរ​ដល់​កំពូល​របស់​កូរ៉េ​

​    ​រាប់​តាំងពី​ឈុត​ប៊ិះ​ធ្លាក់​រថយន្ត​នៅ​ជម្រាលភ្នំ​រហូតដល់​ឈុត​ថើប​គ្នា​យ៉ាង​ឆ្ងាញ់​មាត់​នៅក្រោយ​រថយន្ត​ភី​ក​អាប់​ក្រោម​ពន្លឺ​ថ្ងៃ​រៀប​លិច រឿង​ភាគ​កូរ៉េខាងត្បូង Descendants of the Sun គឺជា​ប្រភេទ​រឿងប្រឌិត​បែប​ស្រមើល​ស្រមៃ​។ 

​    ​ប៉ុន្តែ​ក្នុង​ជីវិត​ពិត​ជាក់ស្តែង ឈុត​ឆាក​ទាំងអស់នោះ​មិនអាច​ដូចជា​អ្វីដែល​តួ​លោក Song Joong Ki និង នាង Song Hye Kyo សម្តែង​ចេញមក​នោះទេ​។ 

​    ​ក្នុង​វីដេអូ​កំប្លែង​រិះគន់​មួយ​ដែល​កំពុង​ស៊ែរ​យ៉ាង​ផុសផុល​លើ​អន​ឡាញ កម្មវិធី​កំប្លែង​មួយ​របស់​កូរ៉េ​ហៅថា Saturday Night Live បានបង្ហាញ​ថា​តើ​ឈុត​ទាំងអស់នេះ​ធាតុពិត​ជាក់ស្តែង​វា​មាន​សភាព​បែបណា​បើ​ប្រៀបធៀប​នឹង​ឈុត​ក្នុង​ភាពយន្ត​។ 

​    ​បន្ទាប់ពី​លោកអ្នក​ទស្សនា​វីដេអូ​ខាងក្រោម​នេះហើយ ច្បាស់​ជា​មិនអាច​ទប់​សំណើ​ចនឹង​ការប្រៀបធៀប​ដ៏​ហួសចិត្ត​បានឡើយ​!៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់