20160413 wanbaoruienaccident

តួ​សិង្ហ​បុរី​នាង Rui En ស្រវឹង​បើក​បុក​ម៉ូតូ​មួយគ្រឿង​

    ​តួ​សម្ដែង​តាម​ទូរទស្សន៍​ក្នុងស្រុក​សិង្ហ​បុរី​នាង Rui En ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​ពេល​កំពុង​ស្រវឹង​និង​បុក​ម៉ូតូ​មួយគ្រឿង​នៅ​ចំណត Clementi Avenue 2 កាលពី​ល្ងាច​ថ្ងៃ​អង្គារ នេះ​បើតាម​របាយការណ៍​វេ​ប​សាយ Lianhe Wanbao កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​    ​យោងតាម​វេ​ប​សាយ Chinese Daily តួ​សម្ដែង​ស្រី​រូបនេះ​ត្រូវបាន​ធ្វើតេស្ដ​រក​ជាតិ​អាល់​កល​និង​ឥឡូវនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។​

​    ​យោងតាម​អ្នកគ្រប់គ្រង​នាង លោក Hype បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​រង្វង់​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​អង្គារ​នៅពេល​នាង​ត្រឡប់មកផ្ទះ​វិញ​និង​បាន​កំពុង​បើកឡាន​ទៅ​ចំណតរថយន្ត​ម្ដុំ​កន្លែង​ដែល​នាង​រស់នៅ​។​

​    ​តាម​សម្ដី​របស់​ម្ចាស់​ម៉ូតូ​លោក Bahrom Sarmiten អាយុ​៥២​ឆ្នាំ បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Wanbao ថា​គាត់​បាន​កំពុង​ដើរទៅ​កាន់​ចត នៅពេលនោះ​គាត់​បានឮ​សំឡេង​ប៉ះទង្គិច​គ្រាំង​យ៉ាងខ្លាំង​។ បន្ទាប់មក​គាត់​បានឃើញ​ម៉ូតូ​របស់គាត់​ត្រូវបាន​បុក​ដោយ​រថយន្ត BMW ពណ៌​ខ្មៅ​មួយគ្រឿង ដែល​ទំនង​ដូចជា​មិនអាច​ម្ចាស់ការ​ខ្លួនឯង​បានទេ​។​

​    ​គាត់​បន្ដទៀតថា​រថយន្ត​នោះបាន​បន្ដ​ទៅមុខទៀត ក្រោយពេល​បុក​រួច​។ ឃើញ​ដូចនេះ​គាត់​បាន​ទៅ​គោះទ្វា​រថយន្ត​និង​ប្រាប់​អ្នកបើករថយន្ត​ឱ្យ​ឈប់​។​

​    ​លោក Bahrom និយាយថា​អ្នកបើក​បរមាន​ក្លិន​ស្រា និង​រឿង​ដំបូង​នៅពេល​នាង​បើកទ្វា​រថយន្ដ នាង​បាន​សួរថា "​តើ​អ្នកឯង​ស្គាល់​ថា​ខ្ញុំ​ជា​នរណា​ទេ​?"​។​

​    ​ក្រោយ​កើតហេតុ​នាង​បាន​សង​ជា​សំណង​ទៅ​លោក Bahrom ២០០០​ដុល្លារ តែ​លោក​បដិសេធ​។ លោក​បាន​ទារ​សំណង​ចំនួន​៦០០០​ដុល្លារ តែ​នាង​មិនបាន​ឆ្លើយតប​ទេ ដោយ​ឲ្យ​លោក​ចរចារ​ជាមួយ​នាង​តាមរយៈ​ទូរស័ព្ទ​វិញ​។ ពេល​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ នាង​បាន​ចូលទៅក្នុង​រថយន្ត​រប​ស់​នាង​និង​ចាក់សោ​រថយន្ត ហើយ​បាន​ប្រាប់​ទៅកាន់​ប៉ូលិស​ថា​នាង​បាន​ផឹកស្រា​តែមួយ​កែវ​ប៉ុណ្ណោះ​។​

​    ​បន្ទាប់ពី​ឧបទ្ទវហេតុ​មួយ​នេះ នាង​បាន​សរសេរ​សារ​សុំទោស​នៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម សម្រាប់​កំហុស​មួយ​នេះ​។​

​    ​ហើយ​ថ្មីៗ​នេះ​នាង​ទើបតែ​ត្រូវបាន​ជ្រើសរើស​សម្រិតសម្រាំង​សម្រាប់​ពានរង្វាន់​តារា​សម្ដែង​ល្អ​ជាងគេ​ក្នុង​កម្មវិធី Star Awards ដែល​នឹង​មកដល់​ខាងមុខនេះ​៕

ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់