adverise with khmeread C1 932553 160414052135 620x413

ថៃ​គ្រោង​បញ្ជូន​អ្នកបើក​បរទាំង​ស្រវឹង​ទៅធ្វើ​ការ​នៅ​សាល​ខ្មោច​

​    ​នាយកដ្ឋាន​ព្យួរទោស​មាន​លក្ខខណ្ឌ​បានប្រកាស​ផែនការ​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បីឱ្យ​មនុស្ស​ជាប់ទោស​ពីបទ​បើកបរ​ទាំង​ស្រវឹង​ធ្វើការ​នៅ​សាល​ខ្មោច​ក្នុង​មន្ទីរពេទ្យ​យ៉ាងតិច ៤៨ ម៉ោង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការស្លាប់​ដែល​បង្កឡើង​ដោយ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ 

​    ​លោក​វរសេនីយឯក Narach Sawetanant អគ្គនាយក​នៃ​នាយកដ្ឋាន​ព្យួរទោស​មាន​លក្ខខណ្ឌ​បាន​និយាយថា នាយកដ្ឋាន​មាន​គម្រោង​ជួប​ជាមួយ​មន្ទីរពេទ្យ​ទាំងអស់​ទាក់ទង​នឹង​វិធានការ​ព្យួរទោស​ថ្មី​នេះ ដែល​ទើបតែ​ទទួលបាន​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​។ 

​    ​លោក​វរសេនីយឯក​បាន​បន្ត​ទៀតថា ចំនួន​មនុស្ស​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​បើកបរ​ទាំង​ស្រវឹង​អំឡុង​បុណ្យចូលឆ្នាំ​កំពុង​កើនឡើង​ខ្លាំង បើទោះបី​ជាមាន​យុទ្ធ​ការ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកបើក​បរទាំង​ស្រវឹង​ជាច្រើន​រួចមកហើយ​ក៏ដោយ​៕

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់