Money magnet full wallet

ប្រែ​កាបូប​លុយ​របស់​អ្នក​ទៅជា​ដែក​ឆក់​ស្រូប​លុយ​តាម​ក្បួន​ហុងស៊ុយ​សាមញ្ញ​នេះ​!

​    ​ការ​បូ​ប​លុយ​របស់​អ្នក​អាចជា​ឧបករណ៍​ហុងស៊ុយ​សម្រាប់​ទាក់ទាញ​ទ្រព្យសម្បត្តិ លុយកាក់ និង​ភាពរុងរឿង​ចូលក្នុង​ជីវិត​របស់​អ្នក​។ ដូច្នេះ​នេះ​មានន័យថា​កាបូប​លុយ​របស់​អ្នក​មិន​គ្រាន់តែ​ជា​របស់​សម្រាប់​ដាក់​លុយ​និង​កាត​ធនាគារ​នោះទេ​។ លុយ​និង​ទ្រព្យសម្បត្តិ​មិន​ចូលចិត្ត​ភាព​ខ្ជីខ្ជារ​មិន​យកចិត្តទុកដាក់​នោះទេ ប៉ុន្តែ​វា​មាន​ភាព​ទាក់ទាញ​ចំពោះ​មនុស្ស​ដែល​ចេះ​គោរព ដឹងគុណ និង​ឱ្យ​តម្លៃ​ដល់​កាបូប​លុយ​។ 

​    ​* ជ្រើសរើស​ទំហំ​ហុងស៊ុយ​សម្រាប់​កាបូប​លុយ​របស់​អ្នក​ដើម្បី​ទាក់ទាញ​ទ្រព្យសម្បត្តិ និង​ភាពរុងរឿង​៖

​    ​លោកអ្នក​ត្រូវមាន​កាបូប​លុយ​ល្អ​មួយ​ដែល​អាចដាក់​រាល់​លុយកាក់​របស់​អ្នក​។ វា​ជាការ​សំខាន់​ណាស់​ដែល​ក្រដាសប្រាក់​អាចដាក់​ស៊ប់​ជាមួយនឹង​កាបូប​លុយ​ដោយ​មិនមាន​ការបត់​ជា​ពីរ ឬ​រួច​ក្រញង់​ចូលគ្នា​។ 

​    ​ក្រៅពីនេះ ត្រូវ​តម្រៀប​លុយ​តាម​លំដាប់លំដោយ​ពី​តូច​ទៅ​ធំ​ឱ្យមាន​របៀប​ដើម្បី​ធានា​លំហូរ​សាច់ប្រាក់​ចូលក្នុង​កាបូប​លុយ​បន្ថែមទៀត​។ ហើយ​លោកអ្នក​ក៏ត្រូវ​ធនា​ថា​កាបូប​លុយ​ត្រូវតែ​ធំ​ដើម្បី​ទុក​កន្លែង​ទំនេរ​ខ្លះ​ឱ្យ​លុយ​បន្ថែម​ហូរ​ចូល​ដោយ​មិន​លំបាក​។

​     * ការជ្រើសរើស​ពណ៌​ឱ្យ​ត្រូវ​នឹង​កាបូប​លុយ​ផ្អែក​តាម​ធាតុ​របស់​លោកអ្នក​៖
​    ​- ក្នុង​ក្បួន​ហុងស៊ុយ ធាតុទឹក​តំណាងឱ្យ​ទ្រព្យសម្បត្តិ និង​ភាពរុងរឿង​។ ពណ៌​ខ្មៅ ឬ​ខៀវចាស់​ស៊ីគ្នា​ខ្លាំង​ជាមួយនឹង​មនុស្ស​ធាតុទឹក​។ ពណ៌​ខ្មៅ​ត្រូវបាន​ចាត់ទុកជា​ពណ៌​ត្រូវ​គ្នា​បំផុត​សម្រាប់​កាបូប​លុយ​របស់​មនុស្ស​ធាតុទឹក​។ ពណ៌​ស ប្រផេះ ប្រាក់ ឬ​មាស​តំណាងឱ្យ​ភាព​នឹងធឹង ហើយ​អាចជួយ​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមួយនឹង​គុណសម្បត្តិ​របស់​ពណ៌​ទាំងនេះ​។ ពណ៌​មាស​អាចជួយ​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​ល្អ​បំផុត​សម្រាប់​ជីវិត​របស់​អ្នក​។ 

​    ​- មនុស្ស​ធាតុភ្លើង​ត្រូវ​គ្នា​ជាមួយនឹង​ពណ៌​ក្រហម​។ ពណ៌​នេះ​ទាក់ទាញ​លំហូរ​វិជ្ជមាន​នៃ​លុយ​ចូលក្នុង​កាបូប​លុយ​របស់​អ្នក​។ 

​    ​- មនុស្ស​ធាតុឈើ​ត្រូវ​គ្នា​ជាមួយនឹង​ពណ៌​បៃតង ហើយ​ពណ៌​នេះ​តំណាងឱ្យ​ការលូតលាស់ និង​ការអភិវឌ្ឍ​។ វា​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ចូលក្នុង​ហិរញ្ញវត្ថុ​របស់​អ្នក​។ 

​    ​- មនុស្ស​ធាតុដី​ក្នុង​ក្បួន​ហុងស៊ុយ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​ពណ៌​លឿង ឬ​ត្នោត​។ ពណ៌​នេះ​នឹង​ជួយ​នាំមក​នូវ​ស្ថេរភាព ភាព​អាច​ជឿជាក់​បាន និង​ជំនឿ​ជាក់​មក​ក្នុងស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។ 

​    ​* គន្លឹះ​ក្នុងការ​យកចិត្តទុកដាក់​លើ​កាបូប​លុយ​ដើម្បី​ទាក់ទាញ​លុយ ទ្រព្យសម្បត្តិ និង​ភាពរុងរឿង​៖
​    ​- កុំ​ទុក​រូបថត​គ្រួសារ​ក្នុងការ​បូ​ប​ព្រោះ​វា​អាចធ្វើឱ្យ​រំខាន​ដល់​ក្បួន​ហុងស៊ុយ​ដើម្បី​ទាក់ទាញ​លុយ​និង​ទ្រព្យសម្បត្តិ​។ 
​    ​- ដាក់​លុយ​ចំនួន​តិចតួច​ក្នុង​កាបូប​លុយ​ព្រោះ​ប្រសិនបើ​កាបូប​ទទេរ​ស្អាត​តែម្តង​នឹងធ្វើ​ឱ្យ​វា​មាន​អារម្មណ៍​ឯកោ​និង​គ្មាន​សុវត្ថិភាព​។ 
​    ​- រក្សា​កាបូប​ឱ្យ​ស្អាត និង​អនាម័យ​ជានិច្ច​។ ប្រសិនបើ​វាចា​ស់ រហែក ឬ​ខូច ត្រូវ​ទិញ​ថ្មី​ជំនួស​ភ្លាម​។ 
​    ​- ទិញ​កាបូប​គុណភាព​ខ្ពស់ ប៉ុន្តែ​មិនមែន​ត្រូវ​ទិញ​កាបូប​ថ្លៃ​កប់​ស៊េរី​នោះទេ​។ កាបូប​ល្អ​ជួយ​ទាក់ទាញ​គុណភាព​ហិរញ្ញវត្ថុ​ល្អ​ដល់​លោកអ្នក​ផងដែរ​។ 
​    ​- កុំ​ទុក​វិក្កយបត្រ​ក្នុង​កាបូប​លុយ​។ ទុក​វិក្កយបត្រ​ក្នុង​កាបូប​នឹង​ទាក់ទាញ​បំណុល​រឹតតែ​ច្រើន​។ 
​    ​- ក្នុង​កាបូប​ត្រូវ​មានតែ​លុយ​ប៉ុណ្ណោះ​។ ទុក​របស់​ផ្សេងទៀត​នៅ​កន្លែង​ផ្សេង​។ 
​    ​- កាត​ធនាគារ​គួរ​ទុក​កន្លែង​ផ្សេង​ព្រោះ​វា​តំណាងឱ្យ​ទាំង​ទ្រព្យសម្បត្តិ​និង​បំណុល​។ 

​     * ត្បូង​ចរណៃ​នាំ​សំណាង​៖
​    ​ចុងក្រោយ​គឺ​ត្បូង​ចរណៃ​នាំ​សំណាង​សម្រាប់​ការរកស៊ី​។ ត្បូង​ចរណៃ​ពណ៌​លឿង និង​បៃតង​គឺជា​ត្បូង​នាំ​សំណាង​ក្នុង​ក្បួន​ហុងស៊ុយ​។ ត្បូង​ចរណៃ​ពណ៌​លឿង​គឺជា​ត្បូង​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ភាពរុងរឿង និង​លុយកាក់ ដែល​គេ​ស្គាល់​ថា "​ត្បូង​នាំ​សំណាង​របស់​អ្នករកស៊ី​"​។ ដាក់​ត្បូង​នេះ​នៅ​ថត​ដាក់​ប្រាក់​នឹងមាន​អារម្មណ៍​ថា​លុយ​ហូរ​ចូល​ឆឹ​បៗ​សម្រាប់​អ្នករកស៊ី​។ 

​    ​ត្បូង​ចរណៃ​ពណ៌​បៃតង​ជួយ​ការពារ​លោកអ្នក​ពី​សំណាងអាក្រក់ និង​ការរកស៊ី​ខាត​ឡុងចុង​។ វា​អាច​ប្រើ​ដើម្បី​ទាក់ទាញ​ភាពជោគជ័យ​ក្នុងការ​រកស៊ី​។ លោកអ្នក​អាចដាក់​ត្បូង​នេះ​នៅក្នុង​កាបូប​លុយ​បាន​ផងដែរ​ដើម្បី​ទាក់ទាញ​ទ្រព្យសម្បត្តិ​និង​ភាពរុងរឿង​៕ 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់