5028abf0 6c46 4658 bcfc 5b7b86e4acfa

កាមរី​បា​ឡែ​ន​បុក​ម៉ូតូ​ខ្ទេច យុវជន​ម្នាក់​របួសធ្ងន់​នៅ​ផ្លូវជាតិ​លេខ​៣

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅវេលា​ម៉ោង​១១ ​និង​២០​នាទី​ថ្ងៃទី​១៤ ​ខែមេសា ​ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៣ ចំណុច​ភូមិ​ដើម​ឬ​ស ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល ​បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​ហើយ​យុវជន​ម្នាក់​រពួសធ្ងន់​មិនទាន់​ស្គាល់ឈ្មោះ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2G5766 បើកបរ​ដោយ​ឈ្មោះ ទឺ គីម​ម៉េង​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​ទី​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ភ្នំពេញ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​បាន​បុក​ម៉ូតូ​ម៉ាក​សង់​C125.​ពណ៍​ខ្មៅ​ពាក់​ស្លាក កណ្ដាល 1D9721 បើកបរ​នៅ​ឃុំ​រកា​មិនទាន់​ស្គាល់ឈ្មោះ​បើកបរ​ក្នុង​ទឹ​សដៅ​ពី​ជើង​មក​ត្បូង (​បញ្ច្រាស​ទឹ​ស​គ្នា​)​រងរបួស​ធ្ងន់ ប្រុស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ភ្នំពេញ​។​

    ចំណែក​រថយន្ត​ និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សា ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ការដោះស្រាយ​៕


អ្នកនឹងចូលចិត្ត

មតិយោបល់