163eeadf 2923 4799 b25c 3d45c40b576a

បើករថយន្ត​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​របួស​៦​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង​បុក​ជាមួយ​រថយន្ត​នៅវេលា​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​មេ​សា ​ឆ្នាំ​២០១៦ ចំណុច​ភូមិ​អង្គ​ខ្លើ ឃុំ​ត្បែង​ ស្រុក​កណ្ដាល ស្ទឹង ខេត្តកណ្ដាល ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៦​នាក់។​

    ប៉ូលិស​និយាយថា គ្រោះ​ថ្នាក់ខាងលើនេះ បង្កដោយ​រថយន្ត​ម៉ាក​លុច​ស៊ី​ស RX300 ​ពណ៍​ស្ករ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-8108 បើកបរ​ដោយ​ឈ្មោះ​ ​រស់ សុខុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​អ្នករួមដំណើរ ៥​នាក់​ដែល​ត្រូវ​ប្រពន្ធ ​និង​កូន​មិនទាន់​ស្គាល់ឈ្មោះ អ្នក​ទាំង​៦​នាក់​រស់នៅ​ភូមិ​ត្បូង​ក្ដី ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ​បើកបរ​ក្នុងទិសដៅ​​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​រថភ្លើង​ពណ៍​លឿង​ប្រភេទ​ទេសចរណ៍ បើកបរ​ក្នុងទិសដៅ ពី​ជើង​មក​ត្បូង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ​។​

    ចំណែក​រថយន្ត​ត្រូវបាន​ជំនាញ យកមក​រក្សារ​ទុក​នៅ​អធិការ​។​ ​ក្នុងករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន នៅពេល​បើក​កាត់​ផ្លូ​រថភ្លើង៕​

អ្នកនឹងចូលចិត្ត

មតិយោបល់