adverise with khmeread A59d0f87 7fbe 4ae0 a80e ab18c177751a

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​១៩​កញ្ចប់​

    កំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​៣០នាទី​នៅ​ចំណុច​មុខ​វត្ត​រយៀប ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​វល្លិ​សរ ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ ដកហូត​ថ្នាំញៀន​១៩​កញ្ចប់។​

    ប៉ូលិស​និយាយថា ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​វល្លិ​សរ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ​ ឆេង កក្កដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​រំលោង សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៍​សរសង្ស័យថា ​ម៉ា​ទឹកកក​ចំនួន ១៩ កញ្ចប់​តូច ទូរស័ព្ទដៃ​ម៉ាក់​ណូគា​ពណ៍​ខ្មៅ​ម៉ូតូ​ចំនួន​០១​គ្រឿង។​

    ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់