adverise with khmeread Arsene wenger hints at transfers

លោកម៉ៅស្វិត Arsene Wenger បង្ហើប​ពី​បំណង​ទិញ​កីឡាករ​ថ្មី​នៅ​ខែមករា​

​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​ព្រលយ​ពាក្យ​យ៉ាង​មុតមាំ​ថា លោក​នឹង​ស្វែងរក​កីឡាករ​ថ្មី​ក្នុង​ខែមករា​ខាងមុខ ដោយសារ Arsenal បាន​បាត់បង់​កីឡាករ​សំខាន់ៗ​ដូចជា Alexis Sanchez, Santi Cazorla និង Francis Coquelin ដោយសារ​បញ្ហា​របួស និង​កីឡាករ​សំខាន់ៗ​មួយចំនួនទៀត​ដូចជា Danny Welbeck, Jack Wilshere និង Tomas Rosicky ក៏​មិនទាន់បាន​បង្ហាញខ្លួន​ក្នុង​រដូវ​កាល​នេះដែរ ដោយ​ធ្វើ​ឲ្យ​ក្រុម​ទាំងមូល​ខ្វះ​កីឡាករ​ល្អៗ​សម្រាប់​ការប្រកួត​។​

Arsenal ក៏​កំពុង​ទាក់ទង​ទិញ​កីឡាករ​មួយចំនួន​ផងដែរ ដោយ​ក្នុង​ស​ន្និសិទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក Arsene Wenger បាន​និយាយថា គាត់​នឹង​ចំណាយលុយ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ​។ គាត់​បាន​បន្តថា "​យើង​បើក​ចិត្ត​ទូលាយ​...​យើង​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​ឆន្ទៈ​របស់​ក្លឹប​ផ្សេងទៀត ប៉ុន្តែ​យើង​នឹង​ចំណាយ​ដោយសារ​យើង​មាន​កីឡាករ​តិច​"​។​

​បច្ចុប្បន្ននេះ ក្រុម​កាំភ្លើង​ធំ Arsenal កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​មាន ៣៣ ពិន្ទុ ឈរ​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester ដែលមាន ៣៥ ពិន្ទុ​ក្នុង​ដៃ​៕

ប្រភព៖ មេត្រូ

adverise with khmeread

មតិយោបល់