adverise with khmeread 33a273a7 247a 4a28 a378 ae10496fe6fb

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​នៅ​ប៉ៃលិន​

     ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ផែន​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែ​មេសា ​ឆ្នាំ​២០១៦ តាម​ដីកា​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​កាលពី​ឆ្នាំ​២០១២​មកម្ល៉េះ​។​

     ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឈ្មោះ សូ​ដា  អ៊ូ​ក ភេទ​ប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​ពីបទ​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

     ប៉ូលិស​បន្តថា ការចាប់ខ្លួន​គឺ​យោងតាម​ដីកា​លេខ​១០២​ត​.​ព្រ​ចុះ​ថ្ងៃទី​២១ ​តុលា ​២០១៤​ដោយ​លោក​ចៅក្រម លាង សុ​ភី ពីបទ​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែ​លបាន​ព្រឹត្តធ្វើ​កាលពី​ថ្ងៃទី​២៨​ ខែមិថុ​នា ​ឆ្នាំ​២០១២​នៅ​សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន។ បន្ទាប់មក​ប៉ូលិស​បញ្ជូនទៅ​តុលាការ​តែម្តង ព្រោះ​បុរស​នេះ​មាន​ពិរុទ្ធ​រួចហើយ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់